ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកវិនិយោគចិនបោះទុន៥០០លានដុល្លារ ដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យ(សឡា)នៅខេត្តកំពង់ស្ពឺ

    BY SOMATEY July 7, 2025
    អ្នកវិនិយោគចិនបោះទុន៥០០លានដុល្លារ ដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យ(សឡា)នៅខេត្តកំពង់ស្ពឺ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អ្នកវិនិយោគជនជាតិចិន លោក Si Juchen បាននិយាយថា ក្រុមហ៊ុនរបស់លោកគឺDongbaishan Holding Group Co., Ltd. and its subsidiaries និងទំលាក់ទុនប្រមាណ៥០០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សឡា)នៅក្នុងខេត្តកំពង់ស្ពឺ ដែលនិងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ លើផ្ទៃដីប្រមាណជិត៦០០ហិកតា។ការលើកឡើងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាសាលបដិសណ្ឋារកិច្ចសាលាខេត្តកំពង់ស្ពឺ។

    លោក Si Juchen បានបញ្ជាក់ថា ក្រុមហ៊ុនDongbaishan Holding Group Co.,ltd. and its subsidiaries បានដំណើរការមានរយ:ពេលជាង២០ឆ្នាំមកហើយនៅប្រទេសចិន ហើយដោយមើលឃើញពីឱកាសការងាររកស៊ី ក្រុមហ៊ុនក៏បានសហការជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា ចិន និងក្រុមហ៊ុន SL sunligth green energy sorlapower co.ltd បោះទុន៥០០លានដុល្លាសហរដ្ឋអាមេរិកវិនិយោគលើការងារនេះដោយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ ហើយនៅពេលដែលរោងចក្រចាប់ដំណើរការនិងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះក្នុងរង្វង់ពី១៥០០នាក់ទៅ៣០០០នាក់។

    ក្នុងជំនួបនោះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទុះហឹងចំពោះការវិនិយោគលើផ្នែកថាមពលកកើតឡើងវិញតែមួយគត់នៅក្នុងខេត្តកំពង់ស្ពឺ និងបានសន្យាផ្តល់ការគាំទ្រ សម្របសម្រួលគ្រប់បែបយ៉ាងចំពោះផ្នែកច្បាប់និងនីតិវិធីផ្សេងៗដើម្បីឱ្យដំណើរការនៃរោងចក្រនេះប្រព្រឹត្តិបានរលូន។

    ទន្ទឹមនោះលោកក៏បានថ្លែងអំណរគុណផងដែរដល់អ្នកវិនិយោគដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបោះទុនវិនិយោគនៅប្រទេសកម្ពុជាហើយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរបច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណ២៤៤២រោងចក្រ សហគ្រាស ក្នុងនោះមានអ្នកវិនិយោគប្រមាណជាង៩០%ជាជនជាតិចិន៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: