សង្គម

ដំណឹងបន្ទាន់! ហាមរថយន្តគ្រប់ប្រភេទឆ្លងកាត់ផ្លូវទាំងនេះនៅក្នុងក្រុងភ្នំពេញ ចំនួន ៧០ថ្ងៃ

BY
Khmernote Media
May 28, 2019

យោងតាមសេចក្ដី​ជូន​ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បបានឲ្យដឹងថា​ ផ្លូវធ្វើដំណើរ​ឆ្លង​កាត់​ស្ពាន​សឡា តាមបណ្តោយ​ផ្លូវលេខ5C ចាប់ពី​ផ្លូវ​លេខ២៧១ ដល់​ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅ​ព្រំប្រទល់ខណ្ឌ​សែនសុខ និង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ចាប់​ផ្ដើម​ដាក់លូប្រអប់មេកាត់ទទឹងផ្លូវ​លេខ5C ទំហំ​មុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន​បីជូរ​។

ការដាក់លូនេះមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ឡើយ លើកលែងតែទោចក្រយានយន្ត ដែលការហាមឃាត់នេះធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់បញ្ចប់ការដ្ឋា ដែលមានរយៈពេល៧០ថ្ងៃ។ អាស្រ័យ​ហេតុ​នេះ សូមសាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​មេត្តា​ជ្រាប យោគយល់ និងអធ្យាស្រ័យ​ចំពោះ​រំខាន​ដល់ការធ្វើចរាចរឆ្លង​កាត់ការ​ដ្ឋាន៕

អត្ថបទ៖ សេម

Share This Post: