PR

Sybelle FC A បានលើកពានក្នុងការប្រកួតបាល់ទាត់ Tiger Street Football ប្រចាំឆ្នាំ ២០២៥ ជាមួយនឹងការបិទវគ្គពីកំពូលតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជា

BY
Naren
July 8, 2025

Former Man Utd striker Dimitar Berbatov posing with participants of the Tiger Street Football 2025. SD Sport

ព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ ២០២៥ បានស្វែងរកម្ចាស់ជើងឯករបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី១៤ ខែមិថុនា កន្លងទៅនេះ ដោយបានបញ្ចប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្តក្នុងវិស័យកីឡាបាល់ទាត់តាមដងផ្លូវ ជាមួយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យរបស់ខ្លួន រួមជាមួយនឹងវត្តមានអតីតជើងឯកលំដាប់ថ្នាក់ពិភពលោកកីឡាករប្រចាំក្លឹបបាល់ទាត់  Manchester United។

ព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ ២០២៥ គឺជាការប្រកួតបាល់ទាត់តាមដងផ្លូវដែលពោរពេញទៅដោយភាពស្វិតស្វាញនៅទូទាំងប្រទេសកម្ពុជា រៀបចំឡើងដោយស្រាបៀរ Tiger ដើម្បីលើកកម្ពស់ ទេពកោសល្យនៃកីឡាករបាល់ទាត់ក្នុងស្រុក ក៏ដូចជាជម្រុញឱ្យមានការចូលរួមពីសហគមន៍។

ព្រឹត្តិការណ៍នេះបានទៅដល់ខេត្តក្រុងធំៗចំនួន ៤ ដូចជាទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលពាំនាំនូវភាពរំភើបរីករាយ​នៃការប្រកួតកីឡាបាល់ទាត់តាមដងផ្លូវទៅកាន់កីឡាករ ក៏ដូចជាអ្នកគាំទ្រផងដែរ។ មិនត្រឹមតែជាការប្រកួតបាល់ទាត់ប៉ុណ្ណោះទេ វាក៏ជាវេទិកាសម្រាប់កីឡាករជំនាន់ក្រោយបង្ហាញពីជំនាញ ទេពកោសល្យយ៉ាងពេញលេញ ព្រមជាមួយនឹងបទពិសោធន៍ប្រកួតដ៏ស្វិតស្វាញ និងជួយបង្កើតភាពជឿជាក់ក្រោមពាក្យស្លោក “Uncage Your Tiger”។

ក្រុមកីឡាករដែលរីកលូតលាស់ពីកីឡាបាល់ទាត់តាមដងផ្លូវដែលពោរពេញទៅដោយឆន្ទៈ និងក្តីសុបិនឆ្ពោះទៅកាន់កីឡាដ្ឋានដើម្បីបង្ហាញទេព្យកោសល្យទៅកាន់សាធារណៈជន  មកពីគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសបានបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីមានឱកាសក្លាយជាម្ចាស់ជើងឯកនាប្រចាំព្រឹត្តិការណ៌ Tiger Street Football នៃឆ្នាំ២០២៥ នេះ។ ពានរង្វាន់ត្រូវបានប្រគល់ជូនក្រុម Sybelle FC A ដែលបានឈ្នះដៃគូប្រកួត OV MAL FC ក្នុងលទ្ធផល ៨ ទល់ ២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកោះពេជ្រ កាលពីថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២៥។

អ្នកគាំទ្ររាប់រយអ្នកបានស្រែកហ៊ោយ៉ាងខ្លាំងបន្ទាប់សម្លេងកញ្ចែបញ្ចប់ការប្រកួតពន្លឺឡើង ដោយបានឃើញក្រុមកីឡាបាល់ទាត់ដែលខ្លួនពេញចិត្តបានលើកពាន។ សម្លេងទះដៃក៏ត្រូវបានអបអរសាទរចំពោះ ក្រុមជាប់ចំណាត់ថ្នាក់លេខ ២ ដែលបានចូលរួមក្នុងការប្រកួតដ៏អស្ចារ្យនេះ និងក៏ក្លាយជាគម្រូដល់កីឡាករដទៃទៀតផងដែរ។

Sybelle FC A claimed the championship title of Tiger Street Football 2025 after defeating powerhouse team Ov Mal FC with a score of 8–2. SD Sport

លោក Dimitar Berbatov អតីតកីឡាករនៃ Manchester United និង Bulgarian ក៏មានវត្តមាននៅក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។ លោកបានចែករំលែកពីតិចនិកជាមួយក្រុមកីឡាករដែលត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំជើបរំជួល ក៏ដូចជាបានផ្តល់ឱកាសពិសេសមួយទៅកាន់កីឡាករក្នុងស្រុកដើម្បីបានសិក្សាពីកំពូលតិចនិចរបស់កីឡាបាល់ទាត់លំដាប់ថ្នាក់ពិភពលោក។

លោក Berbatov ត្រូវបានគេស្គាល់ពីបច្ចេកទេសនៃការគ្រប់គ្រងបាល់ ហើយក៏កីឡាករប៊ុលហ្គារីដ៏ឆ្នើម ផងដែរ។ លោកបានក្លាយជាប្រធានក្រុមជម្រើសជាតិប៊ុលហ្គារី ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១០ ហើយក៏ជាកីឡាករជម្រើសជាតិដែលស៊ុតបញ្ចូលទីច្រើនជាងគេរហូតដល់ ៤៨គ្រាប់ ដែលជាប់ក្នុងកំណត់ត្រា ចែករំលែកដោយលោក Hristo Bonev។

លោក Berbatov ក៏បានលើកឡើងផងដែរថាការចូលរួមជាមួយវប្បធម៌កីឡាបាល់ទាត់តាមដងផ្លូវអាចជាការចាប់ផ្តើមដ៏ល្អទៅកាន់វិធីអាជីពនៅលើឆាកអន្តរជាតិ ដែលសបញ្ជាក់ពីជិវិតផ្ទាល់របស់លោក។

លោកនិយាយថា៖ “វាពិតជាមានសារៈសំខាន់ណាស់ក្នុងការក្លាយជាផ្នែកមួយនៃវប្បធម៌កីឡាបាល់ទាត់តាមដងផ្លូវ ដោយសារតែកីឡាប្រភេទនេះបានជួយឱ្យខ្ញុំក្លាយទៅជាកីឡាករបាល់ទាត់អាជីពម្នាក់។ ខ្ញុំធ្លាប់ជាអ្នកដែលលេងបាល់នៅតាមដងផ្លូវ ដូច្នេះខ្ញុំដឹងថាវាពិតជាមានសារៈសំខាន់ប៉ុណ្ណាក្នុងការមានសហគមន៍បែបនេះក្នុងការលេងបាល់ទាត់ ឬកីឡាផ្សេងៗទៀត។”

លោកបន្តទៀតថា៖ “វានឹងធ្វើអោយសមត្ថភាពរបស់អ្នកកាន់តែរីកចម្រើនអំឡុងពេលដែលអ្នកខិតខំហ្វ៊ឹកហាត់ ហើយប្រសិនបើអ្នកចង់ក្លាយទៅជាកីឡាបាល់ទាត់អាជីព អ្នកត្រូវតែអភិវឌ្ឍល្បឿនរបស់អ្នក ក៏ដូចជារក្សាលំនឹងនៃការគ្រប់គ្រងបាល់របស់អ្នក ដូច្នេះគ្រប់លក្ខន្តិកៈនៃកីឡាបាល់ទាត់ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការក្លាយខ្លួនជាកីឡាករអាជីព។”

លោក Berbatov បាននិយាយថា ដំបូន្មានដែលលោកមានសម្រាប់អ្នកដែលមានទេពកោសល្យ និងបំណងប្រាថ្នាឆ្ពោះទៅកាន់ឆាកអន្តរជាតិ គឺការប្រកាន់ខ្ជាប់នូវវិន័យ ដែលរួមបញ្ចូលជាមួយនឹងការខិតខំប្រឹងប្រែង (ហ្វឹកហាត់) ឱ្យជាប់លាប់។

លោកបានលើកឡើងថា៖ “ជាក់ស្តែង អ្នកត្រូវតែមានទេពកោសល្យ ប៉ុន្តែអ្នកត្រូវតែមានវិន័យផងដែរ អ្នកត្រូវប្រកាន់ខ្ជាប់វិន័យ១០០% ព្រោះនៅពេលដែលអ្នកចាប់ផ្តើមបោះជំហានក្នុងការក្លាយជាកីឡាបាល់ទាត់ អ្នកនឹងត្រូវប្រឈមមុខនឹងការលំបាកជាច្រើនទៀត។”

“ប្រសិនបើអ្នកមានវិន័យ និងឧស្សាហ៍ព្យាយាម នោះអ្វីៗនឹងមានភាពងាយស្រួល។ អ្នកក៏តម្រូវឱ្យមានភាពទៀងទាត់ក្នុងការបង្ហាញខ្លួន ហ្វឹកហ្វាត់ និងធ្វើរឿងដដែលៗជារៀងរាល់ថ្ងៃ ដូច្នេះទើបអ្នកអាចបង្កើតទម្លាប់ដ៏ត្រឹមត្រូវ និងដឹងពីអ្វីដែលអ្នកត្រូវធ្វើនៅលើទីលានទាត់បាល់។”

លោកក៏បានបន្ថែមថា៖ “ភាពជាប់លាប់ និងទម្លាប់របស់ខ្ញុំបានធ្វើអោយខ្ញុំអាចគ្រប់គ្រងបាល់បានយ៉ាងល្អ ខ្ញុំបានធ្វើវាជារៀងរាល់ថ្ងៃ ហើយមកទល់ពេលនេះក៏ខ្ញុំនៅតែអាចធ្វើវាបាន។”

កម្មវិធី Tiger Street Football នៃឆ្នាំ ២០២៥ ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយជាមួយនឹងការប្រគុំតន្រ្តីដែលមានសិល្បករខ្មែរដ៏ល្បី លោកវណ្ណដា និងសិល្បករជាច្រើនទៀតមកពីផលិតកម្ម Baramey។

ការប្រគុំតន្រ្តីត្រីវិស័យសុវណ្ណភូមិកាលពីថ្មីនេះ គឺជាការប្រគុំតន្រ្តីខ្នាតធំប្រចាំប្រទេសកម្ពុជាដែលមានអ្នកគាំទ្រចូលរួមជាង ១០,០០០នាក់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិច ជាទីតាំងប្រវិត្តសាស្ត្រនៅក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានបង្អាក់ដោយសារភ្លៀង អំឡុងពេលលោកវណ្ណដាកំពុងតែសម្តែងដែលពោពេញដោយថាមពល នៅក្នុងវគ្គចុងក្រោយដែលគ្រប់គ្នាស្គាល់ថាជា “Act 5” ដែលធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្ត និងចង់មានការសំណូមពរអោយត្រឡប់មកវិញពីសំណាកមហាជនជាច្រើននាក់។

ការប្រគុំតន្រ្តីត្រីវិស័យបានត្រឡប់វិញក្នុងរូបរាងថ្មី ដើម្បីឆ្លើយតបមកកាន់សំណូមពររបស់មហាជនលើបណ្តាញសង្គមអនឡាញ។ ផលិតកម្ម Baramey ក៏បានបង្ហោះសារនឹករឭកពីការសម្តែងមិនបានពេញលេញរបស់ Act 5 ជាមួយនឹងស្រាបៀរ Tiger ឆ្លើយតបបែបលេងសើចថា៖ តើ Act 5 គួរត្រលប់មកវិញដែរឬទេ? ទើបធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើ។ បន្ទាប់មកលោក វណ្ណដា ក៏បានបញ្ជាក់ជាមួយនឹងពាក្យដ៏សាមញ្ញមួយដែលធ្វើអោយល្បីខ្ទរខ្ទាយពេញបណ្តាញសង្គមថា “Let’s go. Let’s do it.”។

ស្រាបៀរ Tiger បានផ្តល់ឱកាសអោយអ្នកគាំទ្របានចូលរួមការប្រគុំតន្រ្តីនៅតំបន់ពិសេស Tiger Roar Zone ដែលជាកន្លែងមួយដែលត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រអាចទទួលបាននូវបទពិសាធន៍ ជាមួយនឹងកន្លែងក្នុងការទស្សនាការប្រគុំតន្រ្តីយ៉ាងត្រជាក់ភ្នែក និងពេលវេលានៃការប្រគំតន្ត្រីដ៏អស្ចារ្យនេះ។ ដើម្បីទទួលបានតំបន់ពិសេសនេះ អ្នកគាំទ្រតម្រូវឱ្យចូលរួមក្នុងការប្រកួតជាបន្តបន្ទាប់នៅលើបណ្តាញសង្គមរបស់ស្រាបៀរ Tiger ។

នេះមិនត្រឹមតែជាការត្រលប់មកវិញនូវការប្រគំតន្រ្ដីដែលអ្នកគាំទ្រទន្ទឹងរង់ចាំប៉ុណ្ណោះទេ តែជាការរួមបញ្ចូលគ្នាជាមួយព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំដែលនឹងធ្វើឱ្យអ្នកគាំទ្រគ្រប់រូបទទួលបាននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ សម្រាប់អ្នកគាំទ្រដែលចង់អញ្ជើញមកទស្សនាការសម្តែងដ៏អស្ចារ្យនេះ គ្រាន់តែតម្រូវឱ្យមកចូលរួមនៅក្នុងកម្មវិធី Tiger Street Football វគ្គផ្តាច់ព័្រត្រ។

ព្រឹត្តិការណ៍នេះបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាង វណ្ណដា ស្រាបៀរ Tiger និងផលិតកម្ម Baramey ដែលជាដៃគូសហការក្នុងការលើកតម្កើង តន្ត្រី កីឡា និងវប្បធម៌ជាតិ។ ព្រឹត្តិការណ៍នេះជាការបើកទំព័រថ្មីក្នុងពិភពតន្ត្រីសម័យទំនើបនៅកម្ពុជា ពោលគឺជាទំព័រថ្មីដែលអ្នកគាំទ្រគ្រប់រូបចង់បាន។

Story credits to Khmer Times

Share This Post: