ខ្មែរណូត

ស្វែងរក

  • PR

    Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

    BY Liny01 July 10, 2025
    Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

    (ភ្នំពេញ) ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥៖ លើកនេះលែងជាព័ត៌មានលេចឮទៀតហើយ!! បន្ទាប់ពីព្រឹតិ្តការណ៍ដ៏អស្ចារ្យ Galaxy Unpacked កាលពីយប់មិញនេះ ទីបំផុត ស្មាតហ្វូនត្រកូលបត់ដ៏ស៊ីវិល័យ Galaxy Z Series ជំនាន់ថ្មី 2025 បានបង្ហាញរូបរាងពិតជាមួយភាពទាក់ទាញលើសពីការរំពឹងទុក។


     
    ចង់ដឹងអត់ថា តើវាមានលក្ខណៈពិសេសបែបណាខ្លះ? តស់! មកដឹងលម្អិតពីគុណសម្បត្តិរបស់ Galaxy Z Fold7 និង Galaxy Z Flip7 ទាំងអស់គ្នា!
     
    *Galaxy Z Fold7
    1. រូបរាងទាក់ទាញ ស៊ីវិល័យ៖
    – កម្រាស់ស្ដើងពេលបើកត្រឹមតែ 4.2mm និងពេលបត់តែ 8.9mm
    – ស្រាលជាងមុនត្រឹមតែ 216g
    – ទំហំអេក្រង់ធំជាងមុនលើ Cover Screen 6.9” និង Main Screen 8.0” ងាយស្រួលប្រើ និងមើលបានពេញភ្នែកល្អ
    – Seamless Multitasking អាចប្រើប្រាស់បាន 3 Apps ក្នុងពេលតែមួយ
    – ជម្រើសពណ៌ស៊ីវិល័យ៖ Blue Shadow, Silver Shadow និង Jet Black


     
    2. ចំណុចពិសេសនៃកាមេរ៉ា៖
    – កាមេរ៉ាគោល 200MP, Ultra-Wide Camera 12MP, និង Telephoto 10MP
    – កាមេរ៉ា Len ទូលាយ៖ កម្រិតភាពច្បាស់ល្អជាងមុន
    – មុខងារ Provisual អាចបំប្លែងរូបភាពឱ្យច្បាស់លម្អិតជាងមុន
    – អាចថតវីដេអូ Nightography ដ៏អស្ចារ្យនៅពេលរាត្រីរហូតដល់ 10-bit HDR
    – មុខងារ Macro Mode អាចចាប់យករូបភាពច្បាស់លម្អិតជាងមុននៅពេលដាក់កាមេរ៉ាទៅ ជិតវត្ថុអ្វីមួយ Auto Focus


     
    3. ប្រព័ន្ធដំណើរការខ្លាំង៖
    – បំពាក់បន្ទះឈីប Snapdragon 8 Elite for Galaxy (3nm)
    – ការពារជម្រាបទឹក និងធូលី កម្រិតខ្ពស់ IP48
    – កម្លាំងថាមពលថ្មធំ 4,400mAh ប្រើប្រាស់បានកាន់តែយូរ (Super-Fast Charging)
    – ដំណើរការដោយ OneUI 8 និង អាច Upgrade រហូតដល់ 7 ជំនាន់


     
    *Galaxy Z Flip7
    1. រូបរាងឡូយកាលីប៖
    – Cover Screen លាតពេញជាងមុន ទំហំ 4” Infinity Flex Window Super AMOLED 60-120 Refresh Rate
    – Main Screen Dynamic AMOLED 2X 1-120Hz Refresh Rate
    – កម្រិតភាពច្បាស់ជាងមុនរហូតដល់ 1,600nits
    – កម្រាស់ស្ដើង ស្រាល ជាងមុនត្រឹម 188g
    – ជម្រើសពណ៌តំណាងភាពទាន់សម័យ៖ Coral Red និង Blue Shadow


     
    2. ចំណុចពិសេសនៃកាមេរ៉ា៖
    – កាមេរ៉ាកម្រិតខ្ពស់លើបច្ចេកវិទ្យាល្អជាងមុន
    – អាចថត Selfie បែបធម្មជាតិជាមួយ កាមេរ៉ានៅលើ Cover Screen ជាមួយ Main Camera 50MP
    – Zoom Rocker ងាយស្រួលក្នុងការ Zoom In និង Zoom Out (មុខងារនេះចេញនៅពេលថតជា វីដេអូ)
    – កាមេរ៉ាគោលថតវីដេអូ Nightography ដ៏អស្ចារ្យនៅពេលរាត្រីរហូតដល់ 10-bit HDR
    – មុខងារ Flex Cam អាចបង្កើត Filter ស្អាតៗលើ Cover Screen យ៉ាងងាយស្រួល


     
    3. ប្រព័ន្ធដំណើរការខ្លាំង៖
    – បំពាក់បន្ទះឈីប Samsung Exynos 3,500 for Galaxy (3nm)
    – ការពារជម្រាបទឹក និងធូលី កម្រិតខ្ពស់ IP48
    – កម្លាំងថាមពលថ្មធំ 4,300mAh ប្រើប្រាស់បានកាន់តែយូរ (Super-Fast Charging)
    – ដំណើរការដោយ OneUI 8 និង អាច Upgrade រហូតដល់ 7 ជំនាន់


     
    ប៉ុណ្ណឹងល្មមបាក់ចិត្តលង់ស្នេហ៍នៅ? ហើយកុំភ្លេចដាក់ Pre-Order ឱ្យទាន់ប្រូម៉ូសិនណ៎ា! ព្រោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 កក្កដា ឆ្នាំ 2025 ក្រុមហ៊ុនសាមសុង នឹងថែម ជូនកាដូដ៏ពិសេសដូចជា៖
     
    សម្រាប់ការ Pre-Order Galaxy Z Fold7
    – ទទួលបានកាស Galaxy Bud3 Pro
    – ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត
    – Travel Adapter Original 25W
    – ការបញ្ចុះតម្លៃ $100 (បានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)
    – ការធានារយៈពេល 2ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
    – ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
    – ទទួលបាន Sim Card លេខពិសេស


     
    សម្រាប់ការ Pre-Order Galaxy Z Flip7
    – ទទួលបានកាស Galaxy Bud3
    – ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត
    – Travel Adapter Original 25W
    – ការបញ្ចុះតម្លៃ $100 (បានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)
    – ការធានារយៈ 2ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
    – ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
    – ទទួលបាន Sim Card លេខពិសេស


     
    បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។ កុំភ្លេចបញ្ជាទិញទូរសព្ទដែលមានប័ណ្ណធានាត្រឹមត្រូវ!
     
    សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!
    *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

    Share This Post: