ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា របស់អាជីវករលក់ដូរ នៅផ្សារថ្មីពោធិ៍សាត់

    BY SOMATEY July 17, 2025
    អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា របស់អាជីវករលក់ដូរ នៅផ្សារថ្មីពោធិ៍សាត់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន បានឱ្យដឹងថា នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ដែលជាតម្រូវការចាំបាច់ របស់បងប្អូនអាជីវករលក់ដូរ នៅផ្សារថ្មីពោធិ៍សាត់ ប្រកបដោយភាពស្និតស្នាលក្រៃលែង។

    ឯកឧត្តម បានសំណូមពរដល់ បងប្អូន ប្រជាពលរដ្ឋ ដែលលក់បន្លែ ត្រី សាច់ តាមកញ្ច្រែងល្អី និងអាជីវករត្រូវចាប់ផ្តើមរៀបចំការដាក់តាំងលក់ទំនិញ សម្ភារមានរៀបរាបរយ និងមានអនាម័យល្អពីឥឡូវនេះតទៅ និងត្រូវបោសសំអាតជាប្រចាំចំពោះទីកន្លែងដែលខ្លួនបានដាក់តាំងលក់នីមួយៗដោយភាពម្ចាស់ការ ។ រាល់កាកសំណល់ត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវហើយយកទៅដាក់ក្នុងធុងសំរាម។

    ចំពោះអ្នកគ្រប់គ្រងផ្សារ និងកងកម្លាំងប្រដាប់អាវុធ ឯកឧត្តម អភិបាលខេត្ត បានណែនាំ ក្រើនរំឭកត្រូវបង្កើនការយកចិត្តទុកដាក់អំពីបញ្ហាសំរាម រៀបចំរសណ្តាប់ធ្នាប់ឲ្យបានល្អ និងពង្រឹងវិធានការឲ្យម៉ត់ចត់ដើម្បីធានារក្សាការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាជីវករ៕

    ប្រភព៖ ក្រសួងព៍ត៌មាន

    Share This Post: