ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំដល់យុវជនកុំវាយប្រហារអ្នកដទៃតាម ប្រព័ន្ធបណ្តាញសង្គម ដែលធ្វើឱ្យជនរងគ្រោះបាក់ទឹកចិត្ត

    BY SOMATEY July 22, 2025
    រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំដល់យុវជនកុំវាយប្រហារអ្នកដទៃតាម ប្រព័ន្ធបណ្តាញសង្គម ដែលធ្វើឱ្យជនរងគ្រោះបាក់ទឹកចិត្ត

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់យុវជនកុំវាយប្រហារអ្នកដទៃតាម ប្រព័ន្ធបណ្តាញសង្គម ដែលធ្វើឱ្យជនរងគ្រោះបាក់ទឹកចិត្តនឹងអាចឈានដល់ការបញ្ចប់ជីវិតទៀតផង។

    ក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាខេត្តសៀមរាប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា បច្ចុប្បន្នយុវជននៅក្នុងប្រទេសកម្ពុជា មានការយល់ដឹងច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដោយនៅក្នុងដៃរបស់ពួកគេមានទូរស័ព្ទស្មាតហ្វូន។

    ឯកឧត្តម បានបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ដោយឯកឧត្តម បានរម្លឹកដល់យុវជនត្រូវប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ តាមក្រមសីលធម៌ចៀសវាងការបង្កបញ្ហា និងរំលោភបំពានច្បាប់ ដែលអាចប្រឈមមុខនឹងផ្លូវច្បាប់។ បន្ថែមពីនោះទៀត ការវាយប្រហារអ្នកដទៃតាមប្រព័ន្ធ បណ្តាញទំនាក់ទំនងសង្គមនេះផងដែរ បានធ្វើឲ្យជនរងគ្រោះបាក់ទឹកចិត្តរហូតឈានដល់ការសម្លាប់ខ្លួន។

    សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (AMS) នៅខេត្តសៀមរាប កម្ពុជាមានគោលដៅសំខាន់ៗជាច្រើន ដោយក្នុងនោះចំពោះគោលដៅការ ពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺ កសាងបណ្តាញទំនាក់ទំនង: កម្ពុជាមានគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប ណ្តាប្រទេសនានាក្នុងតំបន់ និងក្រៅតំបន់ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និង រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ: ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងលើកយកបញ្ហាពីព័ត៌មានក្លែងក្លាយ (Fake News) ដែលជាបញ្ហាប្រឈមសកល មកពិភាក្សាយ៉ាងស៊ីជម្រៅ ដើម្បីស្វែងរកដំណោះស្រាយ និងយន្តការរួម គ្នា ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ និងធានាសន្តិភាពសង្គម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: