ព័ត៌មានជាតិ
ឯកឧត្តម នេត្រ ភក្រ្តា ណែនាំពី ប្រភពព័ត៌មានផ្លូវការ ចំនួន៤ ទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន
BY SOMATEY
July 24, 2025
យោងតាម ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានគូសរំលេចថា ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការគឺ៖
១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ
២-ក្រសួងការពារជាតិ
៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវការ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។

ជាមួយគ្នានេះ ឯកឧត្តម រដ្ខមន្ត្រី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់៕
ប្រភព៖ ក្រសួងព័ត៌មាន