ក្រសួងវប្បធម៌ថៃកំពុងចង់ស្នើ UNESCO ឱ្យដាក់សម្ល «តុមយ៉ាមឃុង» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី
រដ្ឋមន្រ្តីក្រសួងវប្បធម៍ថៃលោក Weera Rojphotjanarat បាននិយាយកាលពីថ្ងៃទី២៩ ខែឧសភា នេះថា គណៈកម្មាធិការលើកកម្ពស់ និងអភិរក្សសម្បត្តិវប្បធម៌បានពិភាក្សាអំពីការរីកចម្រើននៃការរៀបចំដើម្បីដាក់ស្នើសម្ល «តុមយ៉ាមឃុង» ចូលក្នុងបេតិកភណ្ឌវប្បធម៌អរូបីយ៍របស់អង្គការយូណេស្កូ នៅខែមីនា ឆ្នាំ២០២០។ ពួកគេរំពឹងថា ការដាក់ស្នើនេះនឹងត្រូវបានយកទៅពិចារណានៅឯកិច្ចប្រជុំបេតិកភណ្ឌវប្បធម៌នៃអង្គការយូណេស្កូនៅក្នុងខែមីនា ឆ្នាំ២០២០។ តុមយ៉ាមឃុង (Tom Yum Kung) គឺជាពាក្យសំយោគនៅក្នុងភាសាថៃ ដោយមានពាក្យថា «Tom» មានន័យថា ការទឹករំពុះ និង «Yum» មានន័យថា គ្រឿងទេសហឺរនិងជូរ ពោលគឺសំដៅលើដំណើរការចម្អិនអាហាររបស់ថៃ។

តុមយ៉ាមឃុង វាជាម្ហូបពិសេសរបស់ពួកតំបន់កណ្តាល ត្រូវបានគេចម្អិនដោយដាក់សាច់បង្គាធំៗ ជាមួយនឹងគ្រឿងទេសឱសថ ហើយវាគឺជាមុខម្ហូបដែលជួយរក្សាតុល្យភាពនៃរាងកាយ។ សម្លតុមយ៉ាមឃុង នេះក៏មានការពាក់ព័ន្ធនឹងកេរដំណែលនៃគតិបណ្ឌិតតពីគ្រួសារ និងសហគមន៍ ភោជនីយដ្ឋាន និងគ្រឹះស្ថានអប់រំរបស់ជនជាតិថៃ ហើយដំណឹងទាំងនេះនឹងត្រូវបានដាក់ភ្ជាប់ជាឯកសារយោង។ បន្ទាប់មកទៀតឯកសារទាំងនេះនឹងត្រូវបានរៀបចំ និងបញ្ជូនទៅគណកម្មាធិការជាតិវប្បធម៌ និងគណៈរដ្ឋមន្រ្តីថៃ។ ពួកគេក៏មានគម្រោងផងដែរថា ឯកសារនឹងត្រូវដាក់ជូនអង្គការយូណេស្កូឱ្យបានត្រឹមថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២០ ៕

អត្ថបទ៖ លីដា
ប្រភព៖ thaivisa