ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសអែលសាវ៉ាឌ័រកំពុងមានការព្រមានអំពីរលកយក្សស៊ូណាមី បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ

    BY autoadmin May 31, 2019
    ប្រទេសអែលសាវ៉ាឌ័រកំពុងមានការព្រមានអំពីរលកយក្សស៊ូណាមី បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ

    ការរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារឆ្នេររបស់ប្រទេសអែលសាវ៉ាឌ័រ (El Salvador) កាលពីថ្ងៃព្រហស្បតិ៍ នៅជិតរដ្ឋធានី San Salvador ។ ភ្នាក់ងារស៊ើបអង្កេតភូមិសាស្រ្តរបស់អាមេរិក USGS បាននិយាយថា ការរញ្ជួយដីបានវាយប្រហារចំងាយប្រហែល ៤០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃរដ្ឋធានី ចេញពីជម្រៅ ៦៥គីឡូម៉ែត្រ។ ការព្រមានពីរលកស៊ូណាមីត្រូវបានប្រកាសឡើង ខណៈសាលារៀននៅតំបន់ឆ្នេរត្រូវបានបិទទ្វារចោល។ ការរញ្ជួយត្រូវបានគេរាយការណ៍ថា បានរាលដាលដល់បណ្តាប្រទេសជាច្រើនរួមមាន៖ ហ្គាតេម៉ាឡា ហុងឌូរ៉ាស និងនីការ៉ាហ្គ័រ។ យ៉ាងណាមិញនៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់ និងរបួសក្នុងការការរញ្ជួយដីនេះនៅឡើយទេ។

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: