ខ្មែរណូត

ស្វែងរក

  • រថយន្ត

    Toyota បញ្ចេញម៉ូដែល Sienna Nightshade Edition ស៊េរីឆ្នាំ 2020 មុខកាចជាងមុន តែរក្សាបច្ចេកវិទ្យាចាស់ដដែលៗ

    BY Khmernote Media May 31, 2019
    Toyota បញ្ចេញម៉ូដែល Sienna Nightshade Edition ស៊េរីឆ្នាំ 2020 មុខកាចជាងមុន តែរក្សាបច្ចេកវិទ្យាចាស់ដដែលៗ

    កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុនយក្សខាងផលិតរថយន្តរបស់ជប៉ុន គឺក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត minivan លក្ខណៈគ្រួសារទំនើប ម៉ូដែល Sienna ឆ្នាំ 2020 ដើម្បីធ្វើការប្រកួតប្រជែងគ្នានៅលើទីផ្សារក៏ដូចជាផ្គាប់ចិត្តអតិថិជនរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក្តី Toyota Sienna ឆ្នាំ 2020 មិនសូវជាខុសគ្នាច្រើនប៉ុន្មានទេជាមួយនឹងម៉ូដែលមុនៗ ដោយរូបរាងវានៅតែដដែល គ្រាន់តែផ្លាស់ប្តូរចំនុចខ្លះៗតែប៉ុណ្ណោះ វាខុសពីគូប្រជែងរបស់ខ្លួនគឺ Honda Odyssey និង Crysler Pacifica គឺបានផ្លាស់ប្តូររូបរាងទាំងស្រុង ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ហើយជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាពតែម្តង។

    បើយើងនិយាយពី Toyota Sienna ឆ្នាំ 2020 នេះវិញ ប្រភេទ SE ត្រូវបានគេបន្ថែម Edition ថ្មីមួយទៀតគឺ SE Nightshade Edition ដែលអតិថិជនត្រូវចំណាយប្រាក់ប្រមាណ $700 ទៀតដើម្បីទទួលបាន យ៉ាន់កង់ ប៉ាណាមុខ ដៃទ្វារ ត្រឡោកត្រចៀក កន្ទុយត្រីខាងក្រោយ និង Logo ពណ៌ខ្មៅរលោង។ ទោះជាយ៉ាងណាក្តី ចំពោះបច្ចេកវិទ្យាមួយចំនួន ដូចជា Rear Park Assist Sonar ប្រព័ន្ធសំលេង JBL Clari-Fi ប្រព័ន្ធផែនទី Dynamic Navigation និង App Suite ទាំងអស់ត្រូវបានរក្សាទុកនៅដដែល តាំងពីម៉ូដែលឆ្នាំ 2017 មកម្លេះ។ ចំពោះតំលៃវិញ Toyota នៅសហរដ្ឋអាមេរិក ត្រូវបានដាក់លក់ចាប់ពី $31,415 ដល់ $44,310។

    ទោះជាយ៉ាងណាក្តី សម្រាប់ម៉ូដែល Toyota Sienna នេះត្រូវបានអ្នកសារព័ត៌មានមើលឃើញថា វាមិនមានអ្វីផ្លាស់ប្តូរគួរអោយចាប់អារម្មណ៍ ដូចម៉ូដែល Alphard នោះឡើយ ដោយក្នុងគេព្យាករណ៍ថា Sienna អាចនឹងមានការលក់ចាញ់ Alphard ជាក់ជាមិនខាន៕

    អត្ថបទ៖ វណ្ណ
    ប្រភព៖ carscoop

    Share This Post:
    MPO4D jitutoto mpo4d Mpoplay