ស្រ្តីនូវែលសេឡង់ម្នាក់ត្រូវបានចាប់ខ្លួន ក្រោយរូបគាត់បានយកក្មេងស្រីអាយុ ២ឆ្នាំម្នាក់ដាក់ក្នុងវ៉ាលីអំឡុងពេលធ្វើដំណើរតាមរថយន្តក្រុង
- BY
- Pheakdey
- August 5, 2025
នូវែលសេឡង់៖ ស្រ្តីជនជាតិនូវែលសេឡង់ម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណី ដែលបានរូបគាត់បានយកក្មេងស្រីអាយុ ២ឆ្នាំម្នាក់ដាក់ក្នុងវ៉ាលីអំឡុងពេលធ្វើដំណើរតាមរថយន្តក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Kaiwaka ក្នុងទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ (New Zealand)។

ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះត្រូវបានរាយការណ៍ពីសំណាក់បុរសជាអ្នកបើកបររថយន្តក្រុងម្នាក់ក្រោយគាត់បានកត់សម្គាល់ឃើញថា នៅក្នុងវ៉ាលីរបស់អ្នកដំណើរម្នាក់ហាក់មានចលនាខុសប្រក្រតី ពោលគឺដូចជាមានមនុស្សម្នាក់កំពុងនៅក្នុងនោះ។ បន្ទាប់មកគាត់ក៏បានរាយការណ៍ជូនប៉ូលិសដើម្បីឱ្យធ្វើការត្រួតពិនិត្យ ខណៈក្រោយការត្រួតពិនិត្យគឺប៉ូលិសបានរកឃើញមានក្មេងស្រីអាយុ ២ឆ្នាំ។ ជាសំណាងល្អក្មេងស្រីរូបនោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ខណៈស្រ្តីជាជនបង្កហេតុត្រូវបានប៉ូលិសឃុំខ្លួននិងត្រៀមបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






