PR

មិនចាំយូរ! ក្រុមហ៊ុន ហនុមាន ផ្តល់ជំនួយ៣០០ដុល្លាររៀងរាល់ខែ រយៈពេល៣ឆ្នាំ ដល់ប្អូនស្រីភៀសសឹកដែលចេះបួនភាសា សម្រេចក្តីស្រមៃក្លាយជាគ្រូបង្រៀន

BY
Naren
August 6, 2025

(ព្រំដែនកម្ពុជា-ថៃ)៖ ក្រុមហ៊ុន ហនុមាន បានបង្ហាញពីស្មារតីមនុស្សធម៌ និងការចូលរួមក្នុងការអភិវឌ្ឍសង្គមដោយផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣០០ដុល្លារ រៀងរាល់ខែ ក្នុងរយៈពេល ៣ឆ្នាំ ដល់ប្អូនស្រីភៀសសឹកម្នាក់ដែលកំពុងរត់គេចពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយមានជីវភាពខ្វះខាតចង់បញ្ចប់ការសិក្សា និងក្លាយជាគ្រូបង្រៀន។

សូមរំលឹកថាប្អូនស្រីភៀសសឹករូបនេះត្រូវបានគេស្គាល់ថាឈ្មោះ ប៉ាវ គីមហួយ ហៅក្រៅ Nelly អាយុ១៦ឆ្នាំ ប្អូនស្រីបានភៀសខ្លួនមកជំរុំនៅខេត្តឧត្តរមានជ័យ ប្អូនត្រូវបានមហាជនកោតសរសើរចំពោះការតស៊ូដែលខិតខំស្វ័យសិក្សា៤ភាសា ដោយជីវភាពខ្វះខាតប្អូនស្រីត្រូវបង្ខំចិត្តបោះបង់ការសិក្សា ទាំងដែលខ្លួនមានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀន។

ដូច្នេះ ជំនួយនេះនឹងជួយគាំទ្រប្អូនស្រីក្នុងការរស់នៅប្រចាំថ្ងៃ ទិញសម្ភារៈសិក្សា និងប្រើប្រាស់សម្រាប់តម្រូវការបែបការសិក្សាផ្សេងៗ ដើម្បីអោយប្អូនស្រីអាចបន្តដំណើរការសិក្សាបានដោយរលូន ហើយសម្រេចគោលបំណងក្នុងជីវិតរបស់ខ្លួន៕

Share This Post: