លោក ដូណាល់ ត្រាំ ប្រកាសគិតពន្ធលើបន្ទះឈីបក្នុងអត្រា ១០០% តែលើកលែងក្រុមហ៊ុនវិនិយោគមួយចំនួនដូចជា Apple
- BY
- Pheakdey
- August 7, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសគិតថ្លៃពន្ធនាំចូលចំពោះបន្ទះឈីប (Semiconductor) ក្នុងអត្រារហូតដល់ ១០០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា។ យ៉ាងណាក្តី អត្រាពន្ធនេះនឹងត្រូវបានលើកលែង ពោលគឺអត្រាពន្ធមានត្រឹម ០% ចំពោះក្រុមហ៊ុនទាំងឡាយដែលប្រមូលផលិតផលសម្រេចរបស់ពួកគេត្រលប់មកកាន់សហរដ្ឋអាមេរិក។

ក្នុងខ្លឹមសារខាងលើនេះគឺមានន័យថា ប្រភេទក្រុមហ៊ុនដូចជាក្រុមហ៊ុន Apple ដែលបានដំឡើងផលិតផលនៅតាមបណ្តាប្រទេសផ្សេងៗហើយនាំយកផលិតផលសម្រេចទាំងនោះគឺកាន់សហរដ្ឋអាមេរិកវិញ នឹងត្រូវបានលើកលែងពន្ធ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងការប្រកាសអត្រាពន្ធខាងលើនេះលោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា ក្រុមហ៊ុន Apple បានយល់ព្រមវិនិយោគនៅក្នុងទឹកដីសហរដ្ឋអាមេរិកលើគម្រោងមួយចំនួន ដែលមានតម្លៃសរុបរហូតដល់ ១០០ពាន់លានដុល្លារ ហើយតាមរយៈគម្រោងទាំងនេះវាក៏ជួយបង្កើតឱ្យកាសការងារបានរាប់ពាន់កន្លែងសម្រាប់ពលរដ្ឋអាមេរិកផងដែរ៕

President Donald Trump speaks as he makes an announcement about Apple with Apple CEO Tim Cook in the Oval Office, Wednesday, Aug. 6, 2025, in Washington. (AP Photo/Alex Brandon)
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






