ព័ត៌មានជាតិ

ជិតរយៈពេល ២ខែកន្លងមកនេះ ពលករខ្មែរត្រឡប់ពីថៃជាង ៨០ម៉ឺននាក់

BY
soknita
August 7, 2025

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាបញ្ជាក់ថា ជិតរយៈពេល ២ខែកន្លងមកនេះ ពលករខ្មែរត្រឡប់ពីថៃជាង ៨០ម៉ឺននាក់។

បើគិតចាប់ពីថ្ងៃទី ៨ មិថុនា មកដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បងប្អូនពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញសរុបចំនួន ៨០៦ ៨១៦ នាក់ ដោយឡែកនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ ពលរដ្ឋខ្មែរចំនួន ១៣៥ ៩៧៧ នាក់បានវិលមកកម្ពុជាវិញ។

ដោយឡែកសម្រាប់ច្រកអន្តរជាតិដូង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បរិមាណពលករខ្មែរដែលត្រលប់មកវិញបានកើនឡើងជាង១២ម៉ឺននាក់ ជាថ្ងៃមានពលករ វិលចូលប្រទេសច្រើនបំផុតក្រោយផ្ទុះសង្គ្រាមតាមព្រំដែនថៃកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥។

បើតាមរបាយការណ៍របស់ឯកឧត្តមសឿម ប៊ុនរិទ្ធអភិបាលរងខេត្ត និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តបាត់ដំបងបានអោយដឹងថាថ្ងៃដែលពលករ ខ្មែរត្រលប់មកច្រើនជាងគេទីពីរ គឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានពលករវិលចូលជាង ១១ម៉ឺន៩ពាន់នាក់ និងច្រើនជាងគេទី៣ គឺ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ មានចំនួនជាង ១០ម៉ឺនប្រាំរយនាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: