- soknita
- ព័ត៌មានជាតិ
តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា បន្តបង្ហាញសញ្ញាវិជ្ជមានក្នុងឆ្នាំ២០២៦ ដោយចំនួនភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តក្នុងស្រុក បានកើនឡើងដល់ជាង ២០,៣លាននាក់ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ ដែលស្មើនឹងកំណើន ៥៤,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កំណើននេះ សម្រេចបានតាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងការដាក់ចេញនូវយុទ្ធនាការទេសចរណ៍ថ្មីៗ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ដែលបានរួមចំណែកជំរុញការធ្វើដំណើរកម្សាន្តក្នុងស្រុក និងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ
June 26, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពីព្យុះទី៨ ឈ្មោះ «ហ៊ីហ្គោស» ដែលធ្វើឱ្យតំបន់មួយចំនួនអាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស (Higos)T2608 ដែលគន្លងផ្លូវដើររបស់ព្យុះនេះស្របនឹងព្យុះទី៧ តើឈ្មោះ មេខឡា (Mekkhala) T2607 ហើយនៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើ ឈូងសមុទ្របេងហ្គាល
June 26, 2026 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះការកើនឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ហើយបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ ឯកឧត្តមបានមានប្រសាសន៍ថា កុមារជាង៦៤០០នាក់នៅកម្ពុជានៅតែបន្តភៀសសឹក ហើយកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមដូចជា “សាលារៀនបណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមាររងផលប៉ះពាល់។
June 26, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្ដីជូនដំណឹង ថា ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ ក៏អាចទទួលបានការពិនិត្យ ព្យាបាល និងវះកាត់ទៅលើបញ្ហាជំងឺផ្នែកភ្នែក ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ រុស្សី។ ក្នុងសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្រ្វដហូឡូ នឹងផ្តល់ ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ តាមកាលបរិច្ឆេទដូចខាងក្រោម៖ – ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ – ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ
June 25, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៊ុលហ្គារី ដែលបានផ្តល់ការគាំទ្រ និងទំនុកចិត្តបោះឆ្នោតជូនកម្ពុជា ឱ្យជាប់ជាសមាជិកនៃ «គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី» របស់អង្គការយូណេស្កូ សម្រាប់អាណត្តិឆ្នាំ២០២៦–២០៣០។ យោងតាមលិខិតថ្លែងអំណរគុណ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសប៊ុលហ្គារីចំពោះកម្ពុជានាពេលនេះ មិនត្រឹមតែជាការបង្ហាញពីកិច្ចសហប្រតិបត្តិការផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
June 25, 2026 - ព័ត៌មានជាតិ
តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងចំនួន៣ គឺឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូចុះទស្សនកិច្ចគោលដៅលំហែបៃតង នៃតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ។ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងទាំង៣នេះ បានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦។បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា ការចុះទៅទស្សនកិច្ចគោលដៅលំហែបៃតង នៃតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញនាពេលនេះ ក្នុងគោលបំណង ដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងនៅក្នុងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដើម្បីរៀបចំជារបៀងគោលដៅលំហែបៃតង
June 25, 2026 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទីក្រុងកំពតត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជាបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN) ដោយមានការចូលរួមពីឯកឧត្តម ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
June 25, 2026 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រសួងការពារ បានបញ្ជាក់ឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា វេលាម៉ោង ៩:៣៨នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន
June 23, 2026 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចប្រគល់ភារកិច្ចជូនទៅគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ រួចនាំយោបល់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងសម័យប្រជុំព្រឹទ្ធសភា។ នេះបើយោងតាមប្រភពព័ត៌មានក្នុងបណ្តាញសង្គមការងារផ្លូវការព្រឹទ្ធសភា នាព្រឹកថ្ងៃទី ២៣ ខែមិថុនា
June 23, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស៤ករណីផ្សេងគ្នា។ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន២៤នាក់
June 23, 2026









