soknita
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកប្រព័ន្ធថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

    June 10, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ ប្រទេសកម្ពុជា ស្វាគមន៍ការប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជា ជាច្រកនាំចេញរបស់ឡាវទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការប្រើប្រាស់ព្រែកជីកហ្វូណនតេជោ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ ឯកឧត្តម

    June 9, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសច្រានចោលលើការផ្សាយរបស់សារព័ត៌មានថៃ ដែលថា «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា «មួយរយៈនេះ ខ្ញុំបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ “រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

    June 9, 2026
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វាព្រំដែនពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពដល់អ្នកប្រើប្រាស់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការតាមច្រកទ្វាព្រំវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ ។ ថ្លែងនៅចំពោះមុខ ក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាព សាខាជុំវិញខេត្ត ក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ

    June 8, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា ទទក ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋហ្វីលីពីនថា នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ មានគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ ទន្ទឹមនេះ អាជ្ញាធរហ្វីលីពីន ក៏បាន​ព្រមានពីការកើតមានរលកយក្សស៊ូណាមិផងដែរនៅខេត្ត Sarangani, Davao Occidental, Tawi-Tawi, Sulu, Basilan,

    June 8, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងខិតចូលមកដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តសិស្សត្រៀមប្រឡងទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយត្រូវយកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដែលបានចែកជូនយកទៅអាន និងហាត់អនុវត្តន៍ឱ្យច្រើន បន្តថែរក្សាសុខភាពឱ្យបានរឹងមាំ ដើម្បីប្រឡងឱ្យជាប់ និងទទួលបាននិទ្ទេសល្អ ជាពិសេសគឺឱកាសទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅទីក្រុងភ្នំពេញ នៅតាមសាកលវិទ្យាល័យដែលខ្លួនប៉ងប្រាថ្នា និងសិក្សាជំនាញដែលខ្លួនស្រឡាញ់។ ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស

    June 8, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្អអៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងពី ការជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យជា គិលានុបដ្ឋាក-យិកា ចំនួន ២៥រូប។ ក្នុងសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្តីពី ការជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យ ត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យជា គិលានុបដ្ឋាក-យិកា ចំនួន ២៥រូប។ ចំពោះ បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ – សញ្ញាបត្រតាមជំនាញ ឬ វិញ្ញាបនបត្រដែលមានតម្លៃស្មើ – មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសម្រាប់គិលានុបដ្ឋាកកម្ពុជា – ចេះភាសាអង់គ្លេស និងកុំព្យូទ័រ

    June 8, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម ជួប សុភក្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន ១២០០នាក់។ យោងតាមរបាយការណ៍របស់ រដ្ឋបាលខណ្ឌមានជ័យ បានឱ្យដឹងថា កាលពពីព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម ជួប សុភក្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ

    June 4, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន គាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ឯកឧត្តម HAYASHI Teiji ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងជប៉ុន

    June 3, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែន មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងកម្ពុជា និងឥណ្ឌា។ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម ហួត ហាក់ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងឱកាសនៃពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាដោយមានការចូលរួមពីឯកឧត្តម

    June 3, 2026