soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ តាមរយៈការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ

    June 3, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យពន្លឿនការកែទម្រង់ស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងការពារជាតិ ដើម្បីឆ្លើយតបនឹងហានិភ័យសកល។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារថ្មី និងប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស-និស្សិតនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាចាំបាច់ត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ»។ សម្ដេចធិបតីបានថ្លែងថា ក្នុងបរិការណ៍ពិភពលោកដែលពោពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជា ការពង្រឹងវិស័យសេដ្ឋកិច្ច

    June 3, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ នៅរសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ ក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ខេត្តព្រះវិហារ។ ក្នុងនោះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅវេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍

    June 2, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញោះ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញជាការខិតខំប្រឹងប្រែង ដោះស្រាយជម្លោះតាមរយៈការចរចា រវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួល របស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។ ក្នុងការធ្វើ សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ

    June 2, 2026
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៣៥ម៉ឺននាក់ ថយចុះជាង ៣១% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។ ក្នុងសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ បានបញ្ជាក់បន្ថែមថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្លៀស ប្រចាំខែឧសភា ឆ្នាំ២០២៦ គ្រឹះស្ថានអង្គរ ជម្រាបជូនសាធារណជនជាតិ

    June 1, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍គ្រប់មធ្យោបាយ ដើម្បីធានាឱ្យកុមារក្នុងគ្រួសារជនភៀសសឹក ទទួលគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពពេញលេញ។ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត។ ក្នុងសារលិខិតខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា

    June 1, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នេះ ករណីបង្ក្រាបករណីឆ-បោកតាមអនឡាញ នៅកាស៊ីណូមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ សមត្ថកិច្ចបញ្ជូនមេខ្លោងចិន ៤នាក់ទៅតុលាការ និងបណ្តេញជនបរទេស ៦០នាក់ចេញពីកម្ពុជា។ ក្រោយពីបង្ក្រាប Online scams នៅចំណុចកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ភាមក នៅថ្ងៃទី៣០នេះ សមត្ថកិច្ចជំនាញបានបង្ហាញលទ្ធផលស៊ើបអង្កេតស៊ីជម្រៅលើវត្ថុតាងពាក់ព័ន្ធ ដោយសម្រេចបញ្ជូនបញ្ជូនមេខ្លោងជនជាតិចិន ៤នាក់ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍បិទបញ្ចប់ការស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា

    May 30, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព៏ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ ចំនួន ៧៧៥នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តពោធិ៍សាត់។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន

    May 30, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋថៃមួយចំនួន បានចូលមកសរសេរបញ្ចេញមតិថា សម្តេចបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការ នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦នេះថា «ម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន (២៩

    May 30, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ រយៈពេល ២០ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិសរុបចំនួន ១០,៧២៣នាក់។ ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ សរុបចំនួន ១០,៧២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១,០៥២នាក់ ទៅចូលរួមក្នុងបណ្តាបេសកកម្ម ចំនួន១២ ក្នុង១០ប្រទេស មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឹស ម៉ាលី យេមែន និងសាធារណរដ្ឋកុងហ្គោ។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងផងដែរថា ជាអកុសល

    May 29, 2026