soknita
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា និងថៃ បន្តជំរុញយន្តការទ្វេភាគីដើម្បីស្តារទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងវិញ តាមស្មារតីនៃកិច្ចប្រជុំកោះសេប៊ូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ ភាគីទាំងពីរបានផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញនៃទំនាក់ទំនងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ ជាការបន្តអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីហ្វីលីពីន នៅកោះសេប៊ូ

    May 28, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីជូនដំណឹង ពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ម្ចាស់យានយន្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦ តទៅ។ ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមាន បណ្ណសម្គាល់ការបង់ពន្ធ(កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធ ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយ ពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ គ្រាន់តែបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាច បញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា៖

    May 27, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធី“សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)” នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ បានបញ្ជាក់ដោយកំណត់យកកំណត់យកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ (៧/៧/២០២៦)សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧(ស្គន់-ក្រុងកំពង់ចាម)។ យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់

    May 27, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ជំនួបនេះបានរំលឹកឡើងវិញនូវកិច្ចពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអគ្គលេខាធិការ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក (UNGA 80) កាលពីខែកញ្ញា ឆ្នាំ ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី

    May 27, 2026
  • ព័ត៌មានជាតិ

    (ខេត្តត្បូងឃ្មុំ)៖ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការសម្រេចចិត្តវិនិយោគសាងសង់រោងចក្រផលិត កែច្នៃជ័រកៅស៊ូដ៏ធំ និងទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនក្រុមហ៊ុន Mainland Group របស់ប្រទេសចិនកំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)

    May 27, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញថ្លែងសុន្ទរកថាជាតិ នៅក្នុងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។ អំឡុងពេលថ្លែងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានថ្លែងថា ដោយដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។ មុននឹងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា

    May 27, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងមហាផ្ទៃ ចេញសេចក្ដីបំភ្ឡឺ បដិសេធព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយថា កម្ពុជាបិទអាកាសយានដ្ឋាន និងហាមជនបរទេសអាយុក្រោម ៤០ឆ្នាំចូលប្រទេស។ ក្នុងសេចក្ដីបំភ្លឺរបស់ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ មានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា បានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន និងរឹតបន្តឹងច្រកព្រំដែនគោក ចាប់ពី ថ្ងៃទី ២៦

    May 26, 2026
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងការពារជាតិ បានប្ញជាក់ឱ្យដឹងថា ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធា។ ដោយអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត

    May 26, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងចិន រួមគ្នាអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា ដើម្បីលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជន។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយក្នុងជំនួបដ៏មានសារៈសំខាន់នេះមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងបីក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

    May 26, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិន ១៦០នាក់ ចេញពីកម្ពុជា ក្រោយរកឃើញ ជាបប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមអនុវត្តតាម​អនុសាសន៍របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ១៦០នាក់ ស្រី០៥នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់

    May 26, 2026