soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្អៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងក្រុងហៃគូ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ បានដឹកនាំគណៈប្រតិភូ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជម្រៅជាមួយឯកឧត្តម Zhang Yong អភិបាលក្រុងហៃគូ នៃខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

    May 23, 2026
  • ព័ត៌មានជាតិ

    (ប្រទេសចិន)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម LI Chenggang តំណាងពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន នៅទីក្រុងស៊ូចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ព្រមទាំងការវិវត្តនៃបរិបទពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក។ ជាមួយនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកកាលានុវត្ត ភាពសេដ្ឋកិច្ចពាណិជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន

    May 23, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ព្រឹទ្ធសភា ពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា និងច្បាប់ធានាការទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម វេលាម៉ោង ៩:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំការបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។ មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើ ដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មឹងស្មាធិ៍ដើម្បីគោរព វិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។

    May 20, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នេះ ជូនដំណឹងពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា គិលានុបដ្ឋាក បម្រើការនៅផ្នែកសណ្តំ និងក្រោយសណ្តំ ចំនួន ៣ រូប។ ក្នុងសេចក្ដីជូនដំណឹង មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវការជ្រើសរើស គិលានុបដ្ឋាក បម្រើការនៅផ្នែកសណ្តំ និងក្រោយសណ្តំ ចំនួន ៣ រូប ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ -មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌

    May 20, 2026
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅ រង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជា ពលរដ្ឋខ្មែរ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦។ នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត,

    May 19, 2026
  • ព័ត៌មានជាតិ

    (ខេត្តស្ទឹងត្រែង)៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ កិច្ចប្រជុំលើកទី៤ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាម បណ្តោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរៀបចំឡើងនៅខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការនៃការថែរក្សាសន្តិ សុខតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា។ កិច្ចប្រជុំទ្វេភាគីដោយផ្ទាល់លើកទី៤នេះ បានប្រព្រឹត្តទៅក្រោមវត្តមានភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេន្ទ្រីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ ចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងភាគីឡាវដឹកនាំ ដោយឧត្តមសេនីយ៍ទោ វ៉ាន់ថន ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការ

    May 19, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា ប្រទេសកម្ពុជា នៅ មិនទាន់រកឃើញករណីជំងឺអេបូឡា (Ebola) នៅឡើយទេ និងអំពាវនាវបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងណែនាំពីវិធានការការពារខ្លួនពីជំងឺនេះ។ ក្នុងសេចក្ដីប្រកាសព ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អង្គការ សុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ជំងឺនេះក៏ បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង

    May 18, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦។ យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ ដោយសាររបបខ្យល់មូសុងនិរតីបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា។

    May 18, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា សាកលវិទ្យាល័យរដ្ឋទាំងអស់នៅកម្ពុជា កំពុងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីផ្ទៀងផ្ទាត់ឯកសារផ្លូវការឱ្យកាន់តែលឿន ងាយស្រួល និងមានសុវត្ថិភាព។ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ត្រឹមត្រូវតាមថ្នាល់ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឯកឧត្តម ជា វ៉ាន់ដេត បានឱ្យដឹងថា ក្នុងចំណោមក្រសួងចំនួន២៦ គឺមាន២៤ហើយ ដែលប្រើប្រាស់ថ្នាលឌីជីថល verify.gov.kh ក្នុងការផ្តើមសេវាសាធារណ:ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា ការប្រើប្រាស់ ថ្នាល verify.gov.kh ធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡាចំណេញថវិកាជាង៦លានដុល្លារក្នុងមួយឆ្នាំ

    May 18, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងទេចរណ៍ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រុមហ៊ុន JTI International (Cambodia) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងគាំទ្រការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅខេត្តសៀមរាប។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI International (Cambodia) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងសំណើសុំកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំរបស់ខ្លួន នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងកិច្ចជំនួបនេះ លោក

    May 16, 2026