soknita
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រកឃើញវត្ថុតាងក្រោមរូបភាពកម្ចីប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមការអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រកឃើញវត្ថុតាងក្រោមរូបភាពកម្ចីប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Loan Fraud) ដែលមានគោលដៅចេញទៅក្រៅប្រទេស។ ក្នុង​ប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ បានធ្វើឡើងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦

    May 26, 2026
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថាន គាំទ្រគម្រោងគ្រប់គ្រងសំណល់ថ្មពិល នៅកម្ពុជារបស់ក្រុមហ៊ុនអាល្លឺម៉ង់។ នៅក្នុងឱកាសទទួលជួប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងប្រតិភូក្រុមហ៊ុន ECOLOGICON GmbH នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រដល់គម្រោង BATTPRO ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិល (Battery) ប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា គម្រោងនឹងផ្តល់ក្តីសង្ឃឹមថ្មីបន្ថែមទៀត ដល់ភាពស្អាតរបស់កម្ពុជា ដែលជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន

    May 26, 2026
  • PR

    រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦៖ ក្រុមហ៊ុន SBI Holdings, Inc. បានបញ្ចប់ ការទិញយកភាគហ៊ុនទាំងស្រុងរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។ តាមរយៈការទិញយកភាគហ៊ុនទាំងស្រុងនេះ ធនាគារនឹងប្រតិបត្តិការក្រោមនាមករណ៍ថ្មីគឺ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក។ មុនដំបូង ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក

    May 25, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជានិងហុងគ្រី ពិតជាមានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ ថា សម្តេចតេជោមានប្រសាសន៍ថា ក្នុងពេលដែលឯកឧត្តមទូតបានបំពេញបេសកកម្មជាឯករដ្ឋទូតប្រចាំនៅកម្ពុជា

    May 25, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Guansheng Group, Mainland Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន KIMS Rubber (Cambodia) Co., Ltd និង Zhisheng Energy ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនទាំងពីរបានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រី អំពីចក្ខុវិស័យវែងឆ្ងាយ និងផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម

    May 25, 2026
  • PR

    (ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះទៅកាន់សាលាបឋមសិក្សាព្រៃស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយផ្ទាល់ ដើម្បីពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មី ព្រមទាំងបានសួរសុខទុក្ខលោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស។ ការចុះពិនិត្យយ៉ាងលម្អិតដល់ទីតាំងផ្ទាល់នេះ ឆ្លុះបញ្ចាំងពីភាពច្បាស់លាស់របស់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ក្នុងការធានាថាអគារសិក្សាត្រូវបានសាងសង់ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស មានភាពរឹងមាំ និងសុវត្ថិភាពបំផុតសម្រាប់កុមារ។ ការយកចិត្តទុកដាក់លើគុណភាពសំណង់រឹងមាំនេះ បង្ហាញពី គោលការណ៍របស់ក្រុមហ៊ុន ដែលតែងតែគិតគូរពី គុណភាពជាចម្បង មិនខុសពីដំណើរការក្នុងការផលិតភេសជ្ជៈនីមួយៗរបស់ក្រុមហ៊ុន ដែលស្របតាមស្តង់ដារអន្តរជាតិ មានរោងចក្រលំដាប់ពិភពលោក។ ក្រុមហ៊ុនក៏បាននាំយកការយកចិត្តទុកដាក់ដូចគ្នានេះ មកអនុវត្តក្នុងការសាងសង់អគារសិក្សាជូនប្អូនៗសិស្សានុសិស្សក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងបង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាព។ គម្រោងឧបត្ថម្ភនៅសាលាបឋមសិក្សាព្រៃសនេះ រួមមានការសាងសង់អគារសិក្សាថ្មីកម្ពស់ ៣

    May 23, 2026
  • PR

    (រាជធានីភ្នំពេញ)៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការផ្តល់អគារសិក្សា ១ខ្នង ៥បន្ទប់ និងកុំព្យូទ័រ តាមបណ្ណាល័យ ចំនួន ១៦០សាលារៀនក្នុងឱកាសអបអរខួប ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា។ កម្មវិធីនេះមានការចូលរួមពី តំណាងដ៏ខ្ពង់ខ្ពស់ពីក្រសួងបរិស្ថាន មន្ទីរអប់រំខេត្តត្បូងឃ្មុំ អភិបាលរងស្រុកពញាក្រែក នាយិកាសាលា លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាក្រញូង អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម អ្នកផលិតមាតិកា និងតារាកិត្តិយសជាច្រើនរូប។

    May 23, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជា នាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់ នៅទីក្រុងហៃគូ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើក ក្នុងព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាង កម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦» ក្នុងឱកាស «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ថុង គួយឆាង អភិបាលរងក្រុងហៃគូ លោក អុីវ

    May 23, 2026
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្រសួងការពារជាតិ បានបន្ថែមថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង

    May 23, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មាន រន្ធត់យ៉ាងក្រៃលែងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្ត ស្វាយរៀង គិតត្រឹមម៉ោង ១០ព្រឹកនេះ ចំពោះគ្រោះថ្នាក់ចរាចរណ៍ទាំង ២ករណី បណ្តាលឱ្យបងប្អូនកម្មករចំនួន ១៤នក់ បា-ត់បង់ជីវីត និងរងរបួសធ្ងន់-ស្រាល ៧៩នាក់។ ដោយគិតត្រឹមម៉ោង ១០ព្រឹកនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុប ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន

    May 23, 2026