- soknita
- PR
(ភ្នំពេញ)៖ ស្របពេលដែលការរត់កាន់តែពេញនិយម Cambodia Sport+ បានបន្តបង្ហាញការគាំទ្រចំពោះវិស័យកីឡារត់ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយ Garmin Run Club និង Neak Run Club នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញឱ្យយុវជនកាន់តែចាប់អារម្មណ៍ទៅលើការហាត់ប្រាណ ដើម្បីសុខភាពជាប្រចាំ។ នៅក្នុងកម្មវិធីនោះដែរ មានកិច្ចសំណេះសំណាលជាមួយនឹងវាគ្មិននៅលើវេទិកា អំពីភេសជ្ជៈ Cambodia Sport+ ហើយក៏ទទួលបានការចែករំលែកបទពិសោធន៍ដែលចូលរួមដល់ការអភិវឌ្ឍវិស័យកីឡា និងសកម្មភាពលេងហ្គេមជាច្រើនទៀតដែលបងប្អូនបានចូលរួមលេងកម្សាន្តនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល។ Cambodia Sport+ របស់ ក្រុមហ៊ុន
May 16, 2026 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ថា គោលដៅចម្បងនៃការធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ដើម្បីពង្រឹងខឿនការពារជាតិឱ្យមានប្រសិទ្ធភាព។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែទម្រង់នេះក៏ត្រូវធ្វើឱ្យស្របទៅនឹងតម្រូវជាក់ស្ដែងនៃស្ថានភាពនៃប្រទេសជាតិ ដោយសម្ដេចសង្កត់ធ្ងន់ថា «វិស័យការពារជាតិមិនមែនភ្លើងចំបើងទេ ត្រូវធ្វើរយៈពេលវែង ចឹងការធ្វើកំណែទម្រង់របស់យើងនេះ គឺផ្អែកលើកិច្ចការសំខាន់ ដូចជាការពង្រឹងរចនាសម្ព័ន្ធ ការហ្វឹកហ្វឺនគ្រឿងបំពាក់អី ប៉ុន្តែអ្វីដែលជាគោលដៅធំគឺការរៀបចំ
May 15, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យរៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥ ដើម្បីឱ្យប្រជាជនបានមើលឃើញការលះបង់របស់កងទ័ព និងនគរបាលសម្រាប់ជាតិមាតុភូមិ។ ការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានេះធ្វើឡើងក្នុងឱកាសបានអញ្ជើញអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ នៅ សាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីបងប្អូនអតីតយុទ្ធជន
May 15, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាឱ្យសាងសង់ស្ដូបរម្លឹកដល់វីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារទឹកដី អំឡុងពេលថៃឈ្លានពាន។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានណែនាំឱ្យក្រុមការងាររៀបចំឆ្លាក់ទិដ្ឋភាពប្រវត្តិសាស្ត្រសំខាន់ៗចំនួន ៣ នៅវិមានឈ្នះ-ឈ្នះ រួមមាន៖ ការឈឺចាប់នៃសង្គ្រាមឈ្លានពាន,
May 15, 2026 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងពាណិជ្ជកម្ម បានបន្ថែមថា លោក គឹម ប្រុស ដែលជាប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.» ខេត្តបាត់ដំបង នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ ក្នុងនោះដែរ
May 15, 2026 - PR
នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ កម្មវិធីចាប់រង្វាន់ “មហាសំណាង” របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង រដូវកាលទី ៤ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ។ ព្រឹត្តិការណ៍ដ៏រំភើបនេះ កាន់តែមានភាពពិសេស ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី។ ក្នុងឱកាសនោះ លោកក៏បានអញ្ជើញទស្សនាការប្រកួតប្រដាល់គុនខ្មែរ និងផ្ដល់កិត្តិយសឡើងចាប់រង្វាន់ធំដោយផ្ទាល់ដៃ ដើម្បីស្វែងរកអតិថិជនដែលមានសំណាងបំផុតពីក្នុងធុងសន្លឹកឆ្នោតរាប់ម៉ឺនសន្លឹក។ បន្ទាប់ពីបានស្វែងរកម្ចាស់រង្វាន់រថយន្ត Ford
May 14, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ ២០២៦ នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប ៩៧៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ ២០២៥ ថយចុះ ១៣ករណី ខណៈជនបង្កថយចុះ១១៥នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្នុងចំណោមក្មេងទំនើងជិត១ពាន់នាក់នោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន ៥៤១នាក់។ ចំពោះជនបង្ក
May 13, 2026 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំ “ផ្លូវថ្មើរជើង” (Walk Street) នៅតំបន់ទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាចំណុច ទាក់ទាញទេសចរណ៍ដ៏រស់រវើកបំផុតមួយ។ គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្តោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការ កម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន៖ –
May 13, 2026 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេ្តសៀមរាប បានចេញសេចក្ដីជូនដំណឹងថា មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប អាចទទួលយកការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក បានដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ នៅមន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរជប៉ុន។ ក្នុងសេចក្ដីជូនដំណឹងនេះដែរ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់់ឱ្យដឹងថា សម្រាប់ការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ អន្តរ មិត្តភាព អង្គរជប៉ុន ស្ថិតក្នុងភូមិចន្លោង
May 13, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា និងអាម៉េរិក អះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
May 13, 2026









