soknita
  • PR

    ភ្នំពេញ, កម្ពុជា – ថ្ងៃទី 13 ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុន Grabដែលជាកម្មវិធីអភិវឌ្ឍន៍ពហុវិស័យ (Superapp) ឈានមុខគេប្រចាំថ្ងៃនៅអាស៊ីអាគ្នេយ៍ កំពុងចាប់ផ្តើមយុទ្ធនាការ «នៅពីក្រោយអាហាររបស់អ្នក» (Behind Your Meal) ដែលជាយុទ្ធនាការទំនួលខុសត្រូវសង្គម(CSR)ក្នុងគោលបំណងលើកកម្ពស់នូវភាពអត់ធ្មត់និងការលះបង់របស់ដៃគូដឹកជញ្ជូនរបស់ខ្លួន។ យុទ្ធនាការនេះនឹងដំណើរការពេញមួយខែឧសភាដោយផ្តោតសំខាន់លើការទទួលស្គាល់នូវគុណតម្លៃនិងការខិតខំប្រឹងប្រែងរបស់ដៃគូដឹកជញ្ជូនម្នាក់ៗ ដែលបានពុះពារឆ្លងកាត់កម្តៅថ្ងៃ ភ្លៀង និងការកកស្ទះចរាចរណ៍ ដើម្បីបម្រើសហគមន៍កម្ពុជា។ ការផ្តល់ជូនអាហារ៖ ការផ្សារភ្ជាប់រវាងអ្នកប្រើប្រាស់ និងដៃគូដឹកជញ្ជូន ក្រុមហ៊ុន Grab អនុញ្ញាតិអោយអ្នកប្រើប្រាស់ទាំងអស់ ចូលរួមក្នុងកម្មវិធី «ការផ្តល់ជូនអាហារដល់អ្នកដឹកជញ្ជូន » (Treat

    May 13, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ បានបញ្ជាក់ឱ្យដឹងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ពុំបង្កផលអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃកម្ពុជានោះទេ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាំយកសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មកដាក់ចូលក្នុងរបៀបវារៈកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃមាត្រា៤៩ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំក្រសួងការពារជាតិខាងលើ

    May 13, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងបទអន្តរាគមន៍ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាក៏ជាផ្នែកមួយសំខាន់។ សម្តេច នាយករដ្ឋមន្ត្រី បានបន្ថែមថា សម័យនេះ មានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា «សន្ដិភាពដោយកម្លាំង» នេះគឺជារបថថ្មីដែលកម្ពុជា ទោះបីយើងស្រឡាញ់ ឬមិនស្រឡាញ់ តែយើងត្រូវទទួលស្គាល់

    May 12, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា រដ្ឋសភា សម្រេចអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពី “កាតព្វកិច្ចយោធា” ដោយសម្លេង១១៤ លើ១១៤ សម្លេង។ សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលមាន៨ជំពូក និង ២០មាត្រាត្រូវបានសមាជិករដ្ឋ សភាកម្ពុជាបាន សម្រេចអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយសំឡេងគាំទ្រទាំងស្រុង ពោលគឺគាំទ្រ ១១៤ លើ១១៤ សំឡេង។ ការអនុម័តសេចក្តីព្រាងច្បាប់នៅក្នុងសម័យប្រជុំពេញអង្គប្រជុំពេញអង្គវិសាមញ្ញនីតិកាលទី៧រដ្ឋសភានៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ក្រោយសម្រេចអនុម័ត សេចក្តីព្រាង ច្បាប់នេះរដ្ឋសភា នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាជាតិ

    May 12, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនបរទេស ៣៦៨៤នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងឆ្លងដែនខុសច្បាប់។ តាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ចាប់ពីនៅថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ដោយអនុវត្តតាមអនុសាសន៍ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ

    May 12, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ

    May 12, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុំផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ក្មួយៗ និងចៅៗសិស្សានុសិស្ស ជាប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន ជាទីតាំងជាប់ជាមួយផ្ទះបណ្តោះអាសន្នដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សាងសង់សម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើទោះបីស្ថិតក្នុងកាលៈទេសៈនេះក្តី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្សដោយយកចិត្តទុកដាក់

    May 11, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងទេសចរណ៍ បាន​ឱ្យដឹងថា ប្រទេសកម្ពុជា និងតួកម៉ានីស្ថាន គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗ ខាងមុខនេះ។ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា

    May 11, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន ឆ្នាំ២០២៦ នឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ដោយកាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរអប់រំ

    May 11, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី៥ ឈ្មោះ «ហាហ្គូពីត» ដែលបណ្ដាឱ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ នឹងផ្គររន្ទះ។ យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ នេះ ដែលព្យុះទី៥ ឈ្មោះ ហាហ្គូពីត (Hagupit) T2605 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុង និរតីដែលបក់លើឈូងសមុទ្របេងហ្គាល

    May 11, 2026