- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ) ៖ យោងទៅតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ថា នៅបណ្តាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្តាលចំនួន៣ រួមមាន ខេត្ត កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជិត ៩ពាន់កន្លែង សម្រាប់ផ្តល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ នេះ
May 6, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អាហារូបករណ៍ ៥០កន្លែងនៅប្រទេសចិន។ ក្រុមការងារ អ.ម.ត ក្រៅប្រទេស បានរៀបចំដំណើរការសម្ភាសបេក្ខជនដាក់ពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ ស ម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
May 6, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិចិន ៣៣០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធករណីឆបោក និង លួចស្នាក់នៅធ្វើការងារខុសច្បាប់។ តាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅយប់ថ្ងៃទី ៥ ឈានចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក
May 6, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាបានត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មីដោយបុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍
May 4, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឧត្តមសេនីយ៍ទោ សែម រតនា ថ្លែងអំណរគុណចំពោះភាគីបារាំង ដែលបានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំង ដែលចាប់ពីឆ្នាំ២០០៩ ដល់ខែមេសា ឆ្នាំ២០២៦ បានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេសសរុបចំនួន៩៤វគ្គ ដែលមានសិក្ខាកាមសរុបជាង ២០០០នាក់ ក្នុងនោះមានវគ្គក្នុងប្រទេសចំនួន ៧៣វគ្គ មានសិក្ខាកាមចំនួន ២០០៣នាក់ និងវគ្គសិក្សានៅប្រទេសបារាំងចំនួន១៦វគ្គ មានសិក្ខាកាមចំនួន
May 4, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា អ្នកលក់មិនត្រូវលក់ ចែកចាយផលិតផលទំនិញដែលអាចបង្ក គ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់។ ក្នុងសេចក្ដីជូនដំណឹងនេះដែរ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជម្រាបជូន ដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា៖ ក្នុងគោលបំណង អនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់សកម្មភាព ឆ្លៀតឱកាសនាំចូល ចែកចាយ ផ្គត់ផ្គង់
May 4, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីរសៀលថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា កងទ័ពជើងគោកឥណ្ឌាបានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទុ។ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌាចំនួន ១២០នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ប្រយោជន៍លើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ
May 4, 2026 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា មន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង និងសាខាក.ប.ប. បានចេញសេចក្ដីបំភ្លឺពាក់ព័ន្ធ នឹងការនាំចូលទុរេនពីប្រទេសថៃ។ ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ សាខាក.ប.ប.និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងមានកិត្តិយស សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ថ្មីៗនេះ មានការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook, Telegram) ដែល បានលើកឡើងថា មានការនាំចូលទុរេនពីប្រទេសថៃ ចូលមកលក់នៅផ្សារភូពុយ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។ ក្រោយពីបានទទួលព័ត៌មាននេះ សាខាក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះត្រួតពិនិត្យជាក់ស្តែង នាវេលាម៉ោង២០
May 4, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ នឹងផ្គររន្ទះ។ យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់មូសុង ឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងំលើប្រទេសកម្ពុជា។ ចំពោះស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី
May 4, 2026 - PR
(ភ្នំពេញ)៖ កម្មវិធី “Acoustic Lounge: The Legends” បាននាំមកនូវជំនួបដ៏វិសេសវិសាលរវាងកំពូលតារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម និងតារាចម្រៀងសំឡេងស្រទន់ លោក គី សាវីន។ នេះមិនត្រឹមតែជាការច្រៀងរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមបញ្ចូលគ្នានៃភាពប៉ិនប្រសប់របស់រាមច្បង និងសមត្ថភាពរបស់សិល្បករជំនាន់ក្រោយ។ កម្មវិធីនេះមានគោលបំណងយ៉ាងច្បាស់ក្នុងការ “តភ្ជាប់ជំនាន់” ដោយរំលេចនូវភាពស្រស់ស្អាតនៃមរតកចម្រៀងខ្មែរពីអតីតកាល។ កម្មវិធីនឹងនាំមកនូវការជួបជុំគ្នាជាប្រវត្តិសាស្ត្ររវាងសិល្បករជើងចាស់ និងសិល្បករជំនាន់ក្រោយ ក្នុងការរួមគ្នាផលិតនូវស្នាដៃបទចម្រៀងថ្មី ព្រមទាំងការសន្ទនាចែករំលែកនូវបទពិសោធន៍ក្នុងវិស័យសិល្បៈដែលមិនធ្លាប់មានពីមុនមក ។ ក្រោមការឧបត្ថម្ភពី Cambodia Lite និង Cambodia Cola ដែលជាម៉ាកសញ្ញាតំណាងឱ្យភាពស្រស់ស្រាយ និងការច្នៃប្រឌិត។ ខ្មែរ
May 2, 2026









