- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ឃាត់ខ្លួនបុរស ២នាក់ ពាក់ព័ន្ធនឹងការដឹកនាំប្រមូលកៀរគរជនជាតិខ្មែរ និងបរទេសធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់ និងឈានដល់ហិង្សា នៅខាងមុខធនាគារជាតិក្នុងខណ្ឌសែនសុខ។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្តកិច្ចឃាត់ខ្លួន បុរស២នាក់ ជនជាតិខ្មែរក្នុងនោះមាន១នាក់ជាមេខ្លោងដឹកនាំប្រមូលកៀរគរ ជនជាតិខ្មែរនិងបរទេសប្រមាណជាង ១០០នាក់ ធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់និងឈានដល់បង្កឲ្យមានអំពើហិង្សាកើតឡើងអំពីបញ្ហាធនាគារ Huione & H Pay នៅខាងមុខធនាគារជាតិ កាលពីថ្ងៃទី២៧
April 28, 2026 - ព័ត៌មានជាតិ
(រាជធានិភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ ប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់ (GBC)ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ
April 28, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា រោងចក្រកែច្នៃដំឡូងមីថ្មីមួយ បានបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ ដែលជាជំហានសំខាន់មួយក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។ រោងចក្រនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. ក្នុងទុនវិនិយោគសរុបប្រមាណ ២០ លានដុល្លារអាមេរិក ដោយរំពឹងថានឹងពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក គាំទ្រកសិករ និងជំរុញកំណើននៃការនាំចេញ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា
April 28, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០គ្រឿងទៀត ដល់ក្រសួងបរិស្ថានកម្ពុជា។ នេះជាជំនួយលើកទីបី ដែលធ្វើឱ្យចំនួនរថយន្តជាជំនួយរបស់ជប៉ុនសរុបកើនឡើងចំនួន ៣០គ្រឿង។ រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការ ដោយឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងពិធីប្រគល់ និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុនបន្ថែមចំនួន១០គ្រឿង នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកជំនួយនេះ
April 27, 2026 - ព័ត៌មានជាតិ
(ខេត្តប៉ៃលិន)៖ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដី បដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតរបស់គណនីហ្វេសប៊ុកមួយ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»។ យោងតាមសេចក្ដីបដិសេធ បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការ ពិតដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង និងតាមបណ្តាញសង្គម ផ្សេងៗ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» នោះជាព័ត៌មានមិនពិតទេ ។ រដ្ឋបាលខេត្តប៉ៃលិន សូមបញ្ជាក់ថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម
April 27, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងមហាផ្ទៃ បានចុះផ្សាយថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីជូនដំណឹងពី កាដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាអន្តោប្រវេសន៍ ឬស្ទីកឃ័រ (QR Code) សម្រាប់អ្នកដំណើរជនបរទេស។ ក្នុងខេសក្ដីជូនដំណឹងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយំរ QR
April 27, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ថាការបង្កើតការងារ គឺផ្អែកលើអភិក្រម គុណភាព និងបរិមាណ។ រាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់បរិយាកាសបរិស្ថានការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានា និងរៀបចំកន្លែងធ្វើការប្រកបដោយផាសុខភាព និងគោរពច្បាប់។
April 27, 2026 - PR
(ភ្នំពេញ)៖ កសិផលខ្មែរកាន់តែសម្បូរបែប ប្រភពចំណូលរបស់បងប្អូនខ្មែរក៏កាន់តែច្រើនឡើង។ ក្រោមការអញ្ជើញចូលរួមរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសបើកការដ្ឋានសាងសង់ «មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់» សម្រាប់ស្តុកទុកគ្រប់មុខទំនិញ ជាពិសេសកសិផលក្នុងស្រុកគ្រប់រដូវកាល ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង់ច្បាស់លាស់ ទាំងចំនួនស្តុក និងការចែកចាយបានពេញលេញ ដល់បណ្តាសាខាទាំងអស់របស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត។ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយនៃការរីកដុះដាលនៃផ្សារកូនខ្មែរមួយនេះ មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់ នឹងក្លាយជាហិបដ៏ធំមួយ
April 25, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅលើជនបរទេសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោម ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ យកមកសួរនាំ និងសុំទោសជាសាធារណៈ។ តាមការចញញចាក់លម្អិតពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសជាជនអនាថាម្នាក់ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ គំរាមរកវាយទៅលើជនបរទេស ម្នាក់ នៅក្បែររបងវត្តឧណ្ណាលោមត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នាំយកមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងទៅលើជនបរទេស។ សូមបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម មានបុរសម្នាក់បានប្រើប្រាស់សំដីមិនសមរម្យ
April 25, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងការបរទេស បានចេញសេចក្ដី ឆ្លើយតបចំពោះការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001) ។ យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងបន្ថែមថា ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាត សមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ (MOU-2001) អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់ដូចខាងក្រោម៖ ដូចដែលបានគូសបញ្ជាក់កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦
April 25, 2026









