- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព៏ត៌មាន នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពអាហារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើអត្ថប្រយោជន៍ជាក់ស្តែង និងការផ្សារភ្ជាប់ជាមួយវិស័យឯកជន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកំណើនសមត្ថភាពរបស់កម្ពុជា ក្នុងការបំពេញតាមស្តង់ដាអន្តរជាតិ ដោយរំលេចកំណើននៃផលិតផលអាហារកម្ពុជាដែលបាននិងកំពុងនាំចេញទៅទីផ្សារនៃប្រទេសអភិវឌ្ឍន៍។ ឯកឧត្តមបានលើកឡើងថា៖ “ផលិតផលអាហារកម្ពុជាកាន់តែច្រើនត្រូវបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុប
April 23, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”។ ចំពោះការហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ
April 22, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសមជាមួយ និស្សិតមីយ៉ាន់ម៉ាចំនួន ២១រូប និងក្រុមយុទ្ធសាស្ត្ររបស់អង្គការ Exceed ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឱកាសដល់និស្សិតមីយ៉ាន់ម៉ា បានបន្តការសិក្សា និងបញ្ចប់ដោយជោគជ័យនូវជំនាញវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា។
April 22, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ថា រថយន្តអគ្គិសនីជាង ១៦០០ គ្រឿងបានចុះបញ្ជី គិតត្រឹមខែមីនា ការប្រើប្រាស់កើនឡើងជាលំដាប់។ ឯកឧត្តម ជន រីម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦ មានរថយន្តអគ្គិសនីចំនួន ១.៦៧៦ គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនោះរថយន្តមានចំនួន ១ ២៩៣ គ្រឿង ដែលតួលេខមានកំណើនជាលំដាប់។ ចំណែកនៅខែមករា ឆ្នាំ ២០២៦
April 22, 2026 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី ដែលមានទំងន់ ៨តោន។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី ស្ថិតនៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ)។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឱ្យសំណង់ជាប្រវត្តិសាស្ត្រ ដែលជាតំណាងឱ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម មានគុណភាពខ្ពស់ប្រកប ដោយស្តង់ដារ
April 21, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ឱ្យដឹងថា ក្មេងទំនើងដែលធ្វើសកម្មភាពវាយ និងគប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាត សមត្ថកិច្ចឃាត់ខ្លួនសរុប១១នាក់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី
April 21, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦។ តាមរយៈព្រឹត្តិបត្រព័ត៌មានពីស្ថានភាពធាតុអាកាស នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២១
April 21, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ជនបរទេស ជាង ១ពាន់នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធអនឡាញ និងលួចឆ្លងដែនខុសច្បាប់។ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់
April 21, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេ) ៖ តាមការចុះផ្សាយពី ទូរទស្សន៍កម្ពុជាជាតិ ទទក បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ពលរដ្ឋ និងភ្ញៀវទេសចរ ចំនួន ១៧ម៉ឺននាក់ បានទៅកម្សាន្តនៅសួនសាធារណៈអតីត អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ ដោយចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ រយៈពេល ៧ថ្ងៃ ពលរដ្ឋ និងភ្ញៀវទេសចរ ចំនួន ១៧ម៉ឺននាក់បានទៅកម្សាន្តនៅសួនសាធារណៈអតីត អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឬស្គាល់ជាទូទៅថា ព្រលានយន្តហោះពោធិ៍ចិនតុង បានបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត
April 20, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រាជធានីភ្នំពេញ ទទួលបានភ្ញៀវជាតិ និង អន្តរជាតិ ជាង១លាន៤សែននាក់ បើគិតទាំង៦ថ្ងៃមានប្រមាណ៩លាននាក់បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។ តាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍
April 20, 2026









