- soknita
- ព័ត៌មានជាតិ
(ខេត្តកែប) ៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សត្វល្មិច ឬ អណ្ដើកសមុទ្រ មួយក្បាលត្រូវអាជ្ញាធរខេត្តកែប លែងឲ្យចូលក្នុងដែនសមុទ្យធម្មជាតិវិញ។ ឯកឧត្តម ហ៊ូរ មិថុនា អភិបាលរងខេត្តកែប ព្រមទាំងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ជាតិសន្តិសុខលម្អសមុទ្រ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញ លែងអណ្ដើកសមុទ្រ (ល្បិច) មួយក្បាល ត្រឡប់ទៅក្នុងសមុទ្រវិញ
April 20, 2026 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា« ការវះកាត់របស់គ្រូចិនពេទ្យថ្វាយ ចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ពេលនេះព្រះក រុ
April 20, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា រយៈពេល ៦ថ្ងៃ នៃការប្រកួតកីឡាអុកចត្រង្គ និងការសម្តែងយុទ្ធគុនខ្មែរបុរាណ ក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ទទួលបានការគាំទ្រយ៉ាងផុសផុលពីភ្ញៀវជាតិ និងអន្តរជាតិ ដែលបង្ហាញពីការលើកកម្ពស់គុណតម្លៃកីឡាអត្តសញ្ញាណជាតិ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបិទ ការប្រកួតអុកចត្រង្គ នៅភូមិវប្បធម៌នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦។ ឯកឧត្តម
April 20, 2026 - ព័ត៌មានជាតិ
(រាជធានិភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី ៤ ឈ្មោះ «ស៊ីនឡាគូ» ហើយបានវិវត្តទៅជាព្យុះសង្ឃរា ដែលបណ្ដាឱ្យភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប់។ តាមរយៈព្រឹត្តិបត្រព័ត៌មាន ពីស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា បានបញ្ជាក់ថា ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមាន ឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រ កម្ពុជា
April 20, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រលានពោធិ៍ចិនតុង រៀបចំតុបតែង បានបើកដំណើរការសាកល្បងថ្ងៃដំបូង ឱ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី។ ទិដ្ឋភាពនៅក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានរៀបចំតុបតែង និងបើកដំណើរការសាកល្បងថ្ងៃដំបូង ឱ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ ថ្ងៃ (ចាប់ពីថ្ងៃទី ១១ ដល់ថ្អៃទី ១៩ ខែមេសា ឆ្នាំ ២០២៦) មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ បានចូលទស្សនា កម្សាន្ត ថតរូប
April 13, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា បន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទេសចរណ៍ដ៏ល្អ និងប្រកបដោយផ្លែផ្កាឱ្យកាន់តែសកម្ម និងជ្រាលជ្រៅបន្ថែមទៀត។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុង ឱកាសដែលលោកជំទាវ បញ្ចប់អាណត្តិការទូតនៅកម្ពុជា នាទីស្តីការក្រសួង។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
April 10, 2026 - ព័ត៌មានជាតិ
កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ ក្រសួងការបរទេស បានឱ្យថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គនាយកអង្គការ UNESCO។ ក្រសួងការបរទេស បញ្ជាក់បន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ នៅប្រទេសបារាំង។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងការការពារ និងអភិរក្សបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់
April 10, 2026 - ព័ត៌មានជាតិ
តាមការចុះផ្សាយពី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងសាធារណរដ្ឋឆែកសហការរួមគ្នាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងជាក់ស្តែងបន្ថែមទៀត។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Markéta Kolc Hájková ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតចូលជួបសំដែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈលើការបង្កើនកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ជាពិសេសចែករំលែកនូវបទពិសោធលើការអភិវឌ្ឍវិស័យទេសចរណ៍
April 10, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅល្ងាចថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងព្រះឋានៈ កែវ នរោត្តម ចេណ្ណា ជា អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នាថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦។ តាមរយៈព្រះរាក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ
April 9, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱបញ្ជាក់ថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាស ប្រើប្រាស់ផលិតផល ដែលជាវត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព បន្ទាប់ប្រេងឥន្ធនៈបានហក់ឡើង ខណៈនេះគឺជាការចូលរួមចំណែក ដល់កសិករ និងការលើកកម្ពស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។ ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពលើកិច្ចដំណើរការ ផលិតកម្មរបស់រោងចក្រ សហគ្រាសក្នុងស្រុក ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
April 9, 2026









