- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗ។ ក្រុមការងារទី១៖ ទទួលខុសត្រូវខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ ដឹកនាំដោយ ឯកឧត្តម ឌី
April 24, 2026 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹដឹងថា មន្ត្រីនគរបាលក្រុងកំពតម្នាក់ ដែលបានយកកែវស្រាគ-ប់ទៅលើអ្នកចាប់ទឹកកកម្នាក់បណ្តាលឱ្យរងរបួស ត្រូវបានតុលាការសម្រេចឃុំខ្លួន។ យោងតាមដីការបង្គាប់ឱ្យឃុំខ្លួន បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ទេព សុខផេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មុខរបរ មន្ត្រីនគរបាល កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ទីកន្លែងកំណើតភូមិកំពង់បាយខាងជើង ឃុំកំពង់បាយ ស្រុក កំពង់បាយ ខេត្តកំពត ទីលំនៅបច្ចុប្បន្នភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ
April 24, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យមួយនៅសង្កាត់ភ្នំពេញថ្មី បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បានប្រើប្រាស់ឡានទឹក ១០ឡាន។ ចំពោះអគ្គិភ័យមួយនេះ បានកើតឡើងនៅចំណុចសាលា ឃីង ឃីដ ផ្លូវ៨១៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់នៅជាន់ទី៤ ទំហំ ០៤ម៉ែត្រ x ០៦ម៉ែត្រ ចំនួន ០៣បន្ទប់ រួមមានចំនួនម៉ាស៊ីនត្រជាក់ ០១គ្រឿង កង្ហារចំនួន ០១គ្រឿង
April 24, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់ក្រោយឧត្តមសិក្សា និងការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានញ្ជាក់បន្ថែមថា ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិត អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ចំនួន១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដូចខាងក្រោម ៖
April 24, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវប្រកាសជាការប្រញាប់។ ដោយយោងតាមសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។ តាមសេចក្តីប្រកាសព័ត៌មាន
April 24, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងការបរទេស បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានហិរញ្ញប្បទានចំនួន ប្រមាណ៤៦.០០០.០០០ ដុល្លារ សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានហិរញ្ញប្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ ដែលមានទឹកប្រាក់ចំនួន ៦.៩០៨.០០០.០០០ យ៉េន (ប្រមាណ៤៦.០០០.០០០ ដុល្លារអាម៉េរិក)៕
April 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC)
April 23, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ របៀបវារៈសំខាន់ៗ ទាំង ៥ នោះមាន៖ ១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ ៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន
April 23, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បាន បញ្ជាក់ថា រដូវវស្សាឆ្នាំ២០២៦ នេះ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំ២០២៥ កន្លងទៅ។ នេះបើតាមការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែតុលា ឆ្នាំ២០២៦។ តាមរយៈសេចក្ដីជូនដំណឹងពី ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់បន្ថែមពីស្ថានភាព អាកាសធាតុនៅក្នុងរដូវវស្សាឆ្នាំ២០២៦ យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហា សមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា៖ ១-បាតុភូត អែនសូ អព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត ៨០% រហូតដល់ខែមិថុនា
April 23, 2026 - ព័ត៌មានជាតិ
យោងទៅតាមការចុះពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថា ក្រសួងការពារជាតិ ជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប
April 23, 2026









