soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តាមករចុះផ្សាយពី មជ្ឈមណ្ឌលវះកត់កុមារ ហៅពេទ្យកៀនឃ្លាំង បានបញ្ជាក់ថា ដោយមានការសហការគ្នាជាមួយក្រុមគ្រូពេទ្យមកពី ហុងកុង ផ្តល់ជូនសេវា ពិនិត្យ ព្យាបាល និងវះកាត់ រយៈពេល ៣ថ្ងៃ ទៅលើអ្នកមានបញ្ហាដៃខូចទ្រង់ទ្រាយ ម្រាមដៃជាប់គ្នា ម្រាមដៃលើស ឬខូចខាត។ ក្នុងសេចក្ដីជូនដំណឹងនេះដែរ មជ្ឈមណ្ឌលវះកត់កុមារ បានបន្ថែមថា ចាប់ពីថ្ងៃទី ១៨ ដល់ ២១ ខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌលវះកត់កុមារ

    May 2, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីថ្មីៗនេះ បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតក្រណាត់ក្នុងស្រុកនៅឆ្នាំ២០២៧ ដើម្បីជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ នេះបើតាមការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ។ ដោយថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីរបត់ថ្មីនៃវិស័យឧស្សាហកម្មកម្ពុជា ដោយបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ការវិវឌ្ឍនេះ

    May 2, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជាបណ្តេញជនជាតិថៃ ៦៣៥នាក់ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន។ ដោយមានជនជាតិថៃចំនួន ៦៣៥នាក់ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញទៅប្រទេសថៃ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦​ នេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។ ឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងបន្ថែមថា៖ “មានជនសង្ស័យចំនួន៣០នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្ត។

    April 30, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ធនាគារ ជីប ម៉ុង បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការលើកស្ទួយវិស័យកសិកម្មកម្ពុជា តាមរយៈការរៀបចំ “សិក្ខាសាលា យុទ្ធសាស្រ្ដផ្តល់ហិរញ្ញប្បទាន ៥០០ លានដុល្លារ ពីធនាគារ ជីប ម៉ុង ក្នុងការជំរុញវិស័យស្វាយចន្ទី និងស្រូវ-អង្ករកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ឆ្ពោះទៅកាន់ទីផ្សារអន្ដរជាតិ” នៅរោងចក្រ ខ្មែរប៊ែរវើរីជីស ក្រោមវត្តមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករ លោក

    April 30, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងទី ៣០ ឃែមេសា ឆ្នាំ ២០២៦ នេះ តាមមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រះតេជគណ Shi Yan Shu ( ស្យី អ៊ាន ស្យូ ) ប្រធានប្រតិភូព្រះសង្ឃសៅលីង បានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តជួយគាំទ្រ និងជំរុញឱ្យមានការសម្តែងក្បាច់គុនចម្រុះជាប្រចាំ រៀងរាល់ឆ្នាំ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងតំបន់គោលដៅទេសចរណ៍សំខាន់ៗនានា ដើម្បីជំរុញការផ្លាស់ប្តូរទំនាក់ទំនង ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ។ សំណូមពររបស់ព្រះសង្ឃសៅលីង ខាងលើនេះ ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

    April 30, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ និងបំពេញទស្សនកិច្ចផ្លូវការ នៅរាជធានីបានដា ស៊េរី បេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។

    April 30, 2026
  • PR ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អស់រយៈពេលជាច្រើនសប្តាហ៍ កម្មវិធី Mas Fight បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដោយគូប្រកួតចុងក្រោយគឺ ធន់ ចំណាប់ បានយកជ័យជំនះជាមួយនឹង ខ្សែក្រវាត់លំដាប់ពិភពលោក IPCC គុនខ្មែរ និងទឹកប្រាក់ចំនួន ៤០ លានរៀល ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ចំណែកជើងឯករង សៀង សេងហួរ ទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន ២០ លានរៀល នៅក្នុងការប្រកួត Cambodia Mas Fight ផងដែរ។ នៅក្នុងនោះ ក៏មានការប្រកួតជាមួយនឹង ក្របីព្រៃ ពេជ្រ

    April 29, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៦ នេះ បានពង្រីកសមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. កើនដល់ ៩២ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    April 29, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានឱ្យដឹងថា ប្រតិភូវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់ទឹកដីអច្ឆរិយកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance)។ ក្នុងនោះ ក្រួងទេសចរណ័ បានបន្ថែមថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់ទឹកដីអច្ឆរិយកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក

    April 29, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង កាលល្ងាចថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស។ ក្នុងសេចក្ដីជូនដំណឹងនេះដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជជ្រាបបន្ថែមថា ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    April 29, 2026