soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នោរសៀលថ្ងៃទី ៩ ខែមេសា​ ឆ្នាំ ២០២៦​ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ពិភាក្សាការងារជាមួយក្រុមហ៊ុន Air Cambodia ដើម្បីពង្រីកបណ្តាញជើងហោះហើរ និងជំរុញកំណើនទេសចរណ៍កម្ពុជា។ ដោយកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត David Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ក្នុងឱកាសចូលឆ្នាំថ្មី

    April 9, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្ត ក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ សម្រាប់បម្រើសេវាដឹកជញ្ជូនជូនសាធារណជន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី នាពេលខាងមុខនេះ។ តាមការបញ្ជាក់បន្ថែមពី រដ្ឋបាលរាជធានីភ្នំពេញ ថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង ២០២៦

    April 9, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម Emmanuel Macron៖ កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ។ យោងតាមប្រភពព័ត៌មានពីស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា នាព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ នេះ បានគូសបញ្ជាក់ថាឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល ‘សុខភាពតែមួយ’ (One

    April 9, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦​នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ការរៀបចំទិវាជាតិ នេះ ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើសនិងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ

    April 9, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលទានអាហារការងារពេលល្ងាចដែលរៀបចំដោយឯកឧត្តម Gan Kim Yong ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាល្ងាចថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦។ ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើវិស័យពាណិជ្ជកម្មដែលមានកំណើនគួរឱ្យកត់សម្គាល់ និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញ ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងនោះផងដែរ ភាគីសិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត។ នាឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានផងដែរ ដែលកិច្ចព្រមព្រៀងនេះនឹងជួយបង្កើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដល់ ២ទ្រីលានដុល្លារនៅឆ្នាំ២០៣០៕ ប្រភព៖ ក្រសួងព័ត៌មាន

    April 9, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នេះ តាមរយៈសេចក្តីជូនដំណឹងពី មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩ នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦៕ ក្នុងសេចក្ដីជូនដំណឹងពី មន្ទីរពេទ្យ ហ្លួង ម៉ែ បានបញ្ជាក់ថា សម្រាប់ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩ រូប ដូចខាងក្រោម៖ ១-គិលានុបដ្ឋាក បម្រើការនៅផ្នែកអង់ដូស្កុបពី (Endoscope) ចំនួន ៤

    April 8, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បង្ហាញការគាំទ្រយ៉ាងពេញលេញក្នុងវិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសកម្ពុជាទៅកាន់ពិភពលោក។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Fahad Al Hassawi ប្រធានតំណាងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងណែនាំអំពីសមាសភាពថ្នាក់ដឹកនាំប្រចាំប្រទេសកម្ពុជា ព្រមទាំងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងក្រុមហ៊ុន ស្តីពីការចូលរួមគាំទ្ររបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

    April 8, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រុមហ៊ុនវាយកូនគោល AROSCO ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស ប្តេជ្ញាប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ព្រមទាំងសហការី។ នេះគឺជាជំនួបពិភាក្សាការងារលើកទី២ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃគម្រោងព្រឹត្តិការណ៍វាយកូនគោលលំដាប់អន្តរជាតិនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ ចំពោះកិច្ចប្រជុំនេះ

    April 8, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា រយៈពេល ៥ថ្ងៃ ក្នុងខែមេសា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសជាង ១០០០នាក់ ក្រោយរកឃើញពាក់ព័ន្ធករណីលួចឆ្លងដែន និងស្នាក់ខុសច្បាប់។ ក្នុងនោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមថា នៅដើមខែមេសា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ ដោយតាមអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

    April 7, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ថា ប្រទេសកម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន២០រូបវិញ ពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី។ ក្នុងសេចក្ដីប្រកាសរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជម្រាបជូនដល់សាធារណជន ឱ្យបានដឹងថា វត្ថុបុរាណខ្មែរ ចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយជោគជ័យ។ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ជូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ សមុច្ច័យដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។

    April 7, 2026