ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សិង្ហបុរីចាត់ទុកកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់កសិ-ចំណីអាហារ

    BY soknita April 9, 2026
    សិង្ហបុរីចាត់ទុកកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់កសិ-ចំណីអាហារ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលទានអាហារការងារពេលល្ងាចដែលរៀបចំដោយឯកឧត្តម Gan Kim Yong ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាល្ងាចថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦។

    ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើវិស័យពាណិជ្ជកម្មដែលមានកំណើនគួរឱ្យកត់សម្គាល់ និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញ ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងនោះផងដែរ ភាគីសិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត។

    នាឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានផងដែរ ដែលកិច្ចព្រមព្រៀងនេះនឹងជួយបង្កើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដល់ ២ទ្រីលានដុល្លារនៅឆ្នាំ២០៣០៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: