- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវការពរជ័យសិរីសួស្តី ជូនដល់វីរយោធិនដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដំណើរទស្សនកិច្ចចុះសួរសុខទុក្ខនេះ ត្រូវបានធ្វើឡើងនៅទិសយោធភូមិភាគទី៥ ដែលគ្របដណ្តប់លើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ មុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍
April 4, 2026 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។
April 4, 2026 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាកឱ្យដឹងថា ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។ ដោយចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។ ប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាពី
April 4, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងសុខាភិបាល ណែនាំ និងក្រើនរំលឹងដល់ពលរដ្ឋ ឱ្យថែរក្សាសុខភាព ក្នុងអំឡុងពេលនេះ ដែលអកាសធាតុក្ដៅអាចកើនឡើងពីចន្លោះ ៣៧°C ទៅ៤១°C។ តាមរយៈសេចក្ដីណែនាំពី ក្រសួងសុខាភិបាល ជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុង ពេលមានការឡើងកម្ដៅក្នុងចន្លោះពី ៣៧°C ទៅ៤១°C បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យ មានការកើតមានរលកកម្ដៅមិនទៀងទាត់។ អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃងាយធ្លាក់ខ្លួនឈឺជាយថាហេតុ រួមមាន
April 3, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងសុខាភិបាល ណែននាំ និងក្រើនរំលឹងដល់ពលរដ្ឋ ឱ្យថែរក្សា សុវត្ថិភាព ក្នុងអំឡុងពេល ដែលអកាសធាតុក្ដៅអាចឡើងក្នុងចន្លោះពី ៣៧°C ទៅ៤១°C។ តាមរយៈសេចក្ដីណែនាំពី ក្រសួងសុខាភិបាល ជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុង ពេលមានការឡើងកម្ដៅក្នុងចន្លោះពី ៣៧°C ទៅ៤១°C បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យ មានការកើតមានរលកកម្ដៅមិនទៀងទាត់។ អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃងាយធ្លាក់ខ្លួនឈឺជាយថាហេតុ
April 3, 2026 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា កំពុងស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ។ ចំពោះគោកព្នៅ ជាបណ្តុំទួលមនុស្សរស់នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប ប្រហែល៥០០ម៉ែត្រ។ នៅតាមទួលមួយចំនួននៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុតនៅរាយប៉ាយពីលើជាច្រើន។ តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះបានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃមានដូចជា ឆ្នាំងដី ក្អម ផើង។ល។ ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង និងខ្លះមានស្រទាប់រលោង។ លោក ទិន ទីណា
April 2, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ អញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ចំពោះដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ ដោយដំណើរទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០៕ ប្រភព៖
April 2, 2026 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ ភ្ញៀវទេសចរណ៍ ៦០០នាក់ បានមកទស្សនាកម្ពុជារយៈពេល ២ថ្ងៃ តាមរយៈនាវាទេសចរណ៍ SEVEN SEA MARINER ដែលចូលចតនៅកំពុងផែក្រុងព្រះសីហនុ។ តាមការបញ្ជាក់ពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER សញ្ជាតិ BAHAMAS នាវេលាម៉ោង ០៧:៥០ នាទី នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នាវាទេសចរណ៍ឈ្មោះ SEVEN
April 2, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ បានអនុញ្ញាតជូនឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់យ៉ាងសកម្មលើទិសដៅសហប្រតិបត្តិការសំខាន់ៗ
April 2, 2026 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបន្ដណែនាំប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងការផាកពិន័យ។ ក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ សរុបចំនួន ៤៦៨២បណ្ណ នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច
April 2, 2026








