soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ) ៖ តាការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នេះ រដ្ឋមន្រ្តីក្រសួងរ៉ែ បានគូសបញ្ជាក់ កប៉ាល់ដឹកប្រេងនិងឧស្ម័នឥន្ធនៈ(LPG) មួយគ្រឿងបានធ្វើដំណើរមកដល់កម្ពុជាហើយ ខណៈកប៉ាល់ផ្សេងទៀតកំពុងបន្តនាំចូលមកកម្ពុជា បើទោះបីសភាពការណ៍សង្គ្រាម នៅមជ្ឍឹមបូព៌ា នៅតានតឹងខ្លាំងក៏ដោយ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថ្លែងតាមរយៈវិដេអូប្រមាណជា៧នាទី បង្ហាញពីសកម្មភាពកប៉ាល់ដឹកប្រេងចូលមកផែសមុទ្រនៅព្រះសីហនុ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ថា កប៉ាល់ដឹកប្រេងមួយគ្រឿងបានដឹកមកដល់កម្ពុជាហើយក្នុងចំណោម៥ កប៉ាល់ផ្សេងទៀត ។ “ថ្ងៃនេះជាការសប្បាយចិត្តរបស់រាជរដ្ឋាភិបាល

    March 30, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា នាវាដឹកប្រេងឥន្ធនៈ និងឧស្ម័ន LPG បាន​មក​ដល់ប្រទេស​កម្ពុជា​ហើយ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គមការងារ​ផ្លូវ​ការ ​នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ០២៦នេះថា កាលចុងសប្តាហ៍នេះ ឯកឧត្តម បានមកទស្សនាស្ថានីយប្រេង និងឧស្ម័ន តេលា ​ដើម្បីតាមដានការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនឹងមកដល់ផ្ទាល់។ នាវា LPG ទំហំ ៣,៤០០​តោន​ បានមកដល់ហើយ

    March 30, 2026
  • PR ព័ត៌មានជាតិ

    MasterChef Junior គឺជាកម្មវិធីប្រកួតធ្វើម្ហូបសម្រាប់កុមារអាយុ ៨–១៣ ឆ្នាំ ដែលមានប្រភពពីចក្រភពអង់គ្លេសនិងមានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក។ នៅកម្ពុជាកម្មវិធីនេះត្រូវបាននាំមកជាលើកដំបូងគេបង្អស់ជាមួយ Junior MasterChef Cambodia Season 1 រៀបចំដោយ CTN TV និងនាំមកជូនដោយ Khmer Beverages ដោយមានការគាំទ្រពី Cambodia Water និង ធនាគារ ជីប ម៉ុង។ ក្រោមការនាំមកជូនដោយ ខ្មែរ ប៊ែវើរីជីស កម្មវិធីប្រកួតអន្តរជាតិ បានបើកឆាកថ្មីនៅកម្ពុជា ដើម្បីឲ្យChef តូចៗ មានឱកាសបង្ហាញសមត្ថភាព និងបញ្ចេញភាពច្នៃប្រឌិតក្នុងការចម្អិនម្ហូបពីផ្ទះបាយតូចៗនៅក្នុងគ្រួសារ

    March 30, 2026
  • PR

    ភ្នំពេញ, កម្ពុជា – ថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០២៦ – ថ្ងៃនេះ ក្រុមហ៊ុន Grab បានប្រកាសពីកញ្ចប់គាំទ្របន្ថែម ដើម្បីពង្រឹងនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជួយជ្រោមជ្រែងដល់ដៃគូបើកបរឱ្យបានអស់ពីលទ្ធភាព។ បន្ទាប់ពីបានស្តាប់នូវមតិយោបល់របស់ ដៃគូបើកបរយ៉ាងយកចិត្ត ទុកដាក់ទាក់ទងនឹងការឡើងថ្លៃហ្គាស (LPG) និងប្រេងសាំង ក្រុមហ៊ុន Grab បានដាក់ចេញនូវគោលការណ៍លើកទឹកចិត្តថ្មីមួយ ដែលមានភាព បត់បែនជាងមុន រួមជាមួយកញ្ចប់ថវិកាឧបត្ថម្ភបន្ថែម ដើម្បីជួយគ្រប់គ្រងលើការចំណាយក្នុងប្រតិបត្តិការ ប្រចាំថ្ងៃ។ កម្មវិធីលើកទឹកចិត្តប្រចាំថ្ងៃថ្មី ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ដៃគូបើកបរ ក្រុមហ៊ុន Grab បានកែសម្រួលគំរូនៃការ លើកទឹកចិត្ត

    March 30, 2026
  • ព័ត៌មានជាតិ

    (រាធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ ពីការអនុវត្តន៍ល្មើសវិន័យរបស់មន្ត្រីការិយាល័យនគរបាលចរាចរណ៍ម្នាក់ ឈ្មោះ ស៊ិន សុភា បានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយល្មើសវិន័យជាបន្ដបន្ទាប់។ តាមការបញ្ជាក់ពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រព្រឹត្តល្មើសវិន័យនគរបាលជាតិរបស់ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ ដែលក្នុងពេលបម្រើការងារជាមន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានសាងកំហុសឆ្គងជាបន្តបន្ទាប់បង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ស្លូតត្រង់ ដែលកន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្តល់ឱកាសឱ្យឈ្មោះ ស៊ិន សុភា កែប្រែកំហុសឆ្គងនៅការិយាល័យបុគ្គលិកជាច្រើនដង តែឈ្មោះ ស៊ិន សុភា

    March 30, 2026
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងការពារជាតិ បានោបញ្ជាក់ឱ្យដឹងថា ក្រុមអង្គេតការណ៍ AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាលម្អិតពី ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ៨:២៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

    March 28, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមាការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា យប់ថ្ងៃទី ២៧ ឈានចូលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិន ៣២៧នាក់ ចេញពីកម្ពុជា ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ។ តាមអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី២០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

    March 28, 2026
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនះ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកោះច្រែង ខេត្តក្រចេះ ដើម្បីវាយតម្លៃសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវចូលទៅកាន់តំបន់ ទីតាំងសេវាកម្មទេសចរណ៍ និងបរិស្ថានធម្មជាតិជុំវិញកោះផងដែរ។ ចំពោះកោះច្រែង គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងខេត្តក្រចេះ តាមដងទន្លេមេគង្គ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្នុងដំណើរការចុះពិនិត្យនេះដែរ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការបង្កើនការយកចិត្តទុកដាក់លើតំបន់កោះច្រែង និងជំរុញឱ្យមានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗនៅតំបន់នេះ នាពេលខាងមុខ៕ ប្រភព៖ ក្រសួងទេសចរណ៍

    March 27, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទកនឱ្យដឹងថា កាលរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋានក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិតនៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ។ បច្ចុប្បន្ន

    March 26, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលបីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ប្រទេសជប៉ុន បានផ្តល់ថវិកាជាង ៤៩ម៉ឺនដុល្លារ សម្រាប់កែលម្អការអប់រំកុមារតូច នៅខេត្តកំពង់ធំ។ ដោយរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន៤៩៣.៧៦៥ដុល្លារអាម៉េរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីយកទៅប្រើប្រាស់លើការកែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សានៅខេត្តកំពង់ធំ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ ខែមីនានេះ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោកជប៉ុន។ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងថា គម្រោងនេះ មានគោលបំណងកែលម្អលទ្ធផលសិក្សាផ្នែកអប់រំកុមារតូចក្នុងខេត្តកំពង់ធំ។ ធាតុផ្សំសំខាន់ៗរបស់គម្រោងរួមមាន ការពង្រឹងសមត្ថភាពគ្រូបង្រៀននៅក្នុងសាលាគោលដៅ តាមរយៈការបណ្តុះបណ្តាលគ្រូ ការអនុវត្តថា្នក់បំប៉នដោយផ្អែកលើការវាយតម្លៃការសិក្សា

    March 26, 2026