soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យងតាមការចុះផ្សាយរបស៉ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើបញ្ហាព្រំដែនកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃភាពជាដៃគូយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រស់រវើករវាងកម្ពុជា និងសហភាពអឺរ៉ុប។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្រៅពីបញ្ហាសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ ជាពិសេសការវិវត្តចុងក្រោយនៃស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

    March 26, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន ឱ្យមានការលេងល្បែងប្រជាប្រិយ និងរបាំខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជននិងកីឡា បានបញញជាក់បន្ថែមថា ដើម្បីចូលរួមអភិរក្សនិងលើកកម្ពស់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ ឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន នៅក្នុង ឱកាសត្រៀមអបអរសាទរនិង ថ្ងៃប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង

    March 25, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ការផ្គត់ផ្គង់ប្រេង សាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងសេចក្តីណែនាំស្ដីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) នេះដែរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជម្រាបជូនដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) និងសាធារណៈជនជ្រាបថា និងសាធារណៈ ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត

    March 24, 2026
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាច)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ អាជ្ញាធរខេត្តសៀមរាប បានជាមួយក្រុមហ៊ុនប្រឹក្សាប្រតិបត្តិការ Misca Advisors Ltd ដើម្បីប្រជុំពិភាក្សាដោយផ្ដោតលើការពិនិត្យឡើងវិញនូវការសិក្សាពីលទ្ធភាព និងនីតិវិធីលទ្ធកម្ម ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងគោលដៅលើកកម្ពស់ទេសចរណ៍បៃតង និងកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងគោលបំណងបង្កើតសេវាដឹកជញ្ជូនសាធារណៈដែលមានផាសុកភាពសុវត្ថិភាព និងបរិស្ថានស្អាតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមសិក្សាបុរេសមិទ្ធិលទ្ធភាពដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាស្ថានអភិវឌ្ឍបៃតង និងទទួលបានការសម្របសម្រួល និងគាំទ្រពីរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ

    March 24, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ) ៖ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋ បានស្នើទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃទាំងអស់គ្នា ទោះបីមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ អ្នកយកព័ត៍មានយើងធ្វើសេចក្តីរាយការណ៍។ ឯកឧត្តម កែវ រតនៈ បានលើកឡើងបន្ថែមថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំសំចៃផងដែរ ។ ឯកឧត្តម បន្តថា ការប្រើប្រាស់សន្សំសំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រេ ត្រូវដាក់២៤ដឺក្រេបានហើយ ដែលនេះបានចូលរួមមួយចំណែកជួយដល់សុខភាព និងសន្សំចៃអគ្គិសនី

    March 23, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ មជ្ឈមណ្ឌលវះកាត់កុមារ ហៅ ពេទ្យគៀនឃ្លាំង បានចេញសេចក្ដីជូន ថា រយៈពេល ៣ថ្ងៃ ពេទ្យគៀនឃ្លាំង ផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ទៅលើជំងឺ ច្រមុះ ត្រចៀក និង បំពង់ក ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង។ ក្នុងសេចក្តីជូនដំណឹងរបស់ មជ្ឈមណ្ឌលវះកាត់កុមារ បានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលវះកាត់កុមារ ហៅ ពេទ្យគៀនឃ្លាំង បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំងជំនាញ ជំងឺ ច្រមុះ ត្រចៀក ផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ដោយឥតគិតថ្លៃចំពោះអ្នកក្រីក្រ ចាប់ពីថ្ងៃទី ៣០

    March 23, 2026
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត” ឬសមរាត្រី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៧ម៉ឺននាក់ ស្កាត់មកពីទីជិតឆ្ងាយ ដើម្បីបានឃើញដោយផ្ទាល់នូវទិដ្ឋភាពដ៏អស្ចារ្យនេះ។ កញ្ញា អេនណា ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ បង្ហាញអារម្មណ៍រីករាយនៅពេលបានមកទស្សនាសមរាត្រីជាលើកទីមួយ។ ធ្លាប់តែមើលតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីភាពស្រស់ស្អាតនៃសមរាត្រី ប៉ុន្តែនៅពេលបានមកទស្សនាផ្ទាល់ប្អូនយល់ថា ពិតជាស្រស់ស្អាត និងមានតម្លៃមិនអាចកាត់ថ្លៃបាន

    March 23, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលជប៉ុនមានមោទនភាព ដែលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ឬ ODA បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អសេវាសាធារណៈជាដើម។ ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីបើកកម្មវិធីទស្សនកិច្ចអ្នក វ លសារពត៌មាន ស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន

    March 23, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦។ យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពធាតុអាកាសនេះ ដោយសាររបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២៣

    March 23, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការផ្ទេរកសិកម្មបែបប្រពៃណី ទៅជាកសិកម្មផ្អែកលើវិទ្យាសាស្ត្រ និងការស្រាវជ្រាវ ដែលនឹងក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ការងារនេះបានប្រកាសឡើងនៅក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦កាលពីថ្ងៃទី១៩មីនាឆ្នាំ២០២៦ដោយបានប្រកាសអំពីការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជានៅពេលខាងមុខ ដែលពង្រឹងជំនាញបច្ចេកទេស និងសមត្ថភាពស្រាវជ្រាវ ដើម្បីបញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងការអនុវត្តកសិកម្ម ដោយជួយអោយភោគផលកម្ពុជាឱ្យមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាការបង្កើត «បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា» គឺជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីប្រមូលផ្ដុំអ្នកស្រាវជ្រាវ និងធនធានមនុស្សដែលមានទេពកោសល្យនៅក្រោមដំបូលតែមួយ។ គោលបំណងសំខាន់គឺពង្រឹងការស្រាវជ្រាវ ការពិសោធន៍ និងអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម ធានាសន្តិសុខស្បៀង

    March 21, 2026