soknita
  • PR

    (ភ្នំពេញ)៖ ក្រោមស្មារតីរួបរួមគ្នា កម្មវិធីដើរដើម្បីសន្តិភាព ដើម្បីបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ និងការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ គួររំលឹកផងដែរថា កាលៈទេសៈដែលប្រទេសកម្ពុជាកំពុងតែមានសង្គ្រាមជាមួយប្រទេសថៃ ក្រុមហ៊ុន ជីប ម៉ុង មិនបាននៅស្ងៀមទេ ដោយបានគៀរគរកម្លាំងព្យុហយាត្រា ក្នុង «ដំណើរដើម្បីសន្តិភាព» ដើម្បីបង្ហាញពីគោលជំហរស្រឡាញ់សន្តិភាព

    March 17, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រសួងអប់រំ អប់រំ យុវជណ និងកីឡា បានបញ្ជាក់ថា សិស្សានុសិស្ស មិនត្រូវប្រើទូរស័ព្ទក្នុងថ្នាក់រៀន ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យសិស្សានុសិស្ស មិនត្រូវប្រើទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង។ យោងតាមសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្សរបស់ក្រសួងអប់រំ នៅថ្ងៃទី ១៦

    March 17, 2026
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ) ៖ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានជិត១០០ភាគរយ ហើយ ដោយគ្រោងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី ១៦ ខែមីនា

    March 17, 2026
  • ព័ត៌មានជាតិ

    (រាជធានិភ្នំពេញ)៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការ គាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការរកឃើញនូវការ បង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារនៃខេត្តព្រះសីហនុ និងប្រជុំ កោះស្ដេចនៃខេត្តកោះកុង។ ការចុះអង្កេតនិងសិក្សាអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ ដោយមានការគាំទ្រពីក្រសួងកសិកម្ម

    March 17, 2026
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ កាលពីថ្មីៗនេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អភិបាលខេត្តកំពត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ ក្នុងក្រុងកំពត។ ក្នុងនោះ ក្រសួមហាផ្ទៃ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត ដើម្បីជំរុញការសាងសង់ឱ្យបានឆាប់រហ័ស ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។ តាមការបញ្ជាក់របស់ ឯកឧត្តមអភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ គឺមានសណ្ឋានជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ ដងព្រែកកំពង់បាយ ពិសេសថតរូបអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។ រូបសំណាកបាតដៃនេះ

    March 17, 2026
  • PR

    ភ្នំពេញ៖ នាថ្ងៃទី11 ខែមីនា ឆ្នាំ2026 ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល និង ដំណោះស្រាយ ICT នៅកម្ពុជា និងក្រុមហ៊ុន Grab ដែលជា superapp ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា (MoU) ដើម្បីសហការផ្ដល់សេវាកម្មជូនអតិថិជនបានកាន់តែប្រសើរតាមរយៈប្រព័ន្ធឌីជីថល និងការដឹកជញ្ជូនឆ្លាតវៃ។ កិច្ចសហការនេះគ្របដណ្តប់លើផ្នែក៖ • រួមបញ្ចូលដំណោះស្រាយនៃការធ្វើដំណើរ (Integrated Travel Solutions)៖ ស៊ីម Smart Travel នឹង ផ្តល់ជូនរួមសេវាកម្មធ្វើដំណើររបស់ Grab ដើម្បីផ្តល់ជូនភ្ញៀវទេសចរណ៍

    March 17, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ) ៖ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ទាំងសាលារដ្ឋនិងឯកជនត្រូវតែធ្វើកំណែទម្រង់និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ។ ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវតែបន្តកែទម្រង់ និងពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ដើម្បីឲ្យដើរទាន់ក្នុងបរិបទសតវត្សទី២១ ដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រចាំឆ្នាំ ២០២៥ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦

    March 16, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៏ត៌មាន នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី នៅខេត្តកណ្តាល និងរាជធានី។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញជាវត្តមានប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត

    March 16, 2026
  • PR

    (ភ្នំពេញ)៖ ផលិតផលកូនខ្មែរដំបូងគេបង្អស់ដែលគ្មានជាតិស្ករ របស់ម៉ាកផលិតផល ដាហ្ស ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស «ភេសជ្ជៈប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ» បានប្រកាសសម្ភោធជាផ្លូវការ ដែលចាប់ផ្តើមបញ្ចេញទៅលើទីផ្សារ ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ តទៅហើយ។ «ភេសជ្ជប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ» គឺជាផលិតផលរសជាតិថ្មី ដែលមិនមានជាតិស្ករ ប៉ុន្តែខ្លាំង អាចផ្តល់ថាមពលបានឆាប់រហ័ស កាត់បន្ថយជាតិស្រវឹងបានលឿន ជំនួយស្មារតីក្នុងការបើកបរ។ ភេសជ្ជៈប៉ូវកម្លាំងថ្មីនេះ មិនត្រឹមតែផ្តល់ថាមពលបានលឿន ថែមទាំងមានរសជាតិល្អឆ្ងាញ់ទៀតផង។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ មានឱកាសឈ្នះរង្វាន់ដូចជា៖ រថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី,

    March 16, 2026
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱបញ្ជាក់ឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាពូជក្រូចថ្លុង ដែលជាដំណាំសម្គាល់ភូមិសាស្ត្រ GI ដ៏មានតម្លៃរបស់តំបន់នេះ ឱ្យបានល្អហើយពង្រីកការដាំដុះបន្ថែមដើម្បីបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ ចំពោះក្រូចថ្លុងកោះទ្រង់ជាផលិតផលមួយ ដែលទទួលបានការទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ក្នុងចំណោមផលិតផលដែលបានទទួលស្គាល់ក្នុងនោះរួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។ សម្រាប់ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស

    March 16, 2026