- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យបញ្ជាក់ថា រយៈពេល ៣ថ្ងៃ ជនបរទេសជាង ៧០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅខុសច្បប់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងបន្ថែមថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅនេះ អនុវត្តអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម
March 11, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំអោយកសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង ម៉ាកសមូហភាព “កាហ្វេមណ្ឌលគីរី”។ ចំពោះគម្រោងមួយនេះ ឈានទៅបង្កើតម៉ាកសមូហភាព “កាហ្វេមណ្ឌលគីរី”នេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួម ផ្តល់វិញ្ញាបនបត្រ CamGAP(ការអនុវត្តកសិកម្មល្អ) ជូនដល់កសិករអ្នកដាំកាហ្វេចំនួន ២៦នាក់ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ
March 11, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ម៉ាស៊ីនបោសសម្អាតមីឥនយន្ត (Robot) ចំនួន ៤គ្រឿង ដែលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសដោយអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន IOS បានមកដល់កម្ពុជា។ ចំពោះម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOSបានមកដល់ប្រទេសកម្ពុជាហើយនាពេលនេះ។ ការមកដល់នៃម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot)នេះគឺវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពានរបស់យោធាថៃ ដែលមិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ ម៉ាស៊ីនបោសសម្អាតមីនយន្តចំនួន៤គ្រឿងនេះនឹងត្រូវដាក់ពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានរបស់យោធាថៃ និងគ្រាប់មីន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។នេះបើតាម ឯកឧត្តម
March 10, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យានិងកសិកម្ម បន្ថែមទៀត។ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី និងសហការី
March 10, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងពី ការផ្ដល់ជូន ការពិនិត្យ និងព្យាបាល ជំងឺបាតភ្នែក ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអង់គ្លេស សម្រាប់ការពិនិត្យ និងព្យាបាលរយៈពេល ៤ថ្ងៃ។ ក្នុងសេចក្តីជូនដំណឹងនេះផងដែរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអង់គ្លេស នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺបាតភ្នែក ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ
March 10, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពី ការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ។ ក្រសួងពាណិជ្ជកម្ម បន្តណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត ត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈ។ ក្នុងសេចក្ដីណែនាំពី ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូ នៅក្នុងបណ្តាញចែកចាយរបស់ខ្លួន ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ លើសពីនេះ ដើម្បីពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ ក្រុមហ៊ុន ចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្ថានីយ
March 10, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦។ យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ នេះ។ ដោយរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា
March 10, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រដ្ឋសភាកម្ពុជា ស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េពិនិត្យឡើងវិញលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន។ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែមីនា
March 9, 2026 - PR
(ភ្នំពេញ)៖ ជាសហគ្រិនខ្មែរ ដែលតែងតែចូលរួមទ្រទ្រង់វិស័យសុខាភិបាល និងយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជន ជីប ម៉ុង បានប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសៈនាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ ក្រោមវត្តមានលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង។ ឆ្លៀតក្នុងឱកាសទិវានារីអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ក៏បានគោរពអរគុណដល់ការលះបង់ដ៏ធំធេងរបស់អ្នកគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកផ្នែកសុខាភិបាលទាំងអស់
March 9, 2026 - PR
ក្រោយពីបានរកឃើញម្ចាស់ឡាន Ford Ranger និងរង្វាន់ជាច្រើនក្នុងរដូវកាលទី០១ ទី០២ និងទី៣ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង បានធ្វើឱ្យកក្រើកស្រទាប់អតិថិជនទូទាំងប្រទេសជាថ្មីម្តងទៀត ជាមួយនឹងការប្រកាសបង្កើនរង្វាន់ដ៏មហាសាលសម្រាប់ រដូវកាលទី០៤។ ក្នុងឱកាសដ៏ពិសេស អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង បានផ្ដល់កិត្តិយសអញ្ជើញចុះប្រកាសដោយផ្ទាល់ដល់ម្ចាស់ដេប៉ូ និងអតិថិជនទាំងអស់ នូវដំណឹងដ៏រីករាយ ដែលធ្វើឱ្យអ្នកគាំទ្រ និងអតិថិជន រំភើប ស្ទើរតែមិនជឿនឹងដំណឹងមួយនេះ។ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បងប្អូនខ្មែរ ក្រុមហ៊ុនបានសម្រេចចិត្ត “បង្កើនចំនួនរង្វាន់”
March 7, 2026









