- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចុះពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាឈ្លានពានថៃ។ គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ ២០២៥ កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ
March 5, 2026 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ជិត ១៨៣១នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ NORWEGIAN ដែលជារបស់សញ្ជាតិ បាហាម៉ាស។ ក្នុងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ថែមថា នាវេលាម៉ោង ១១:២០ នាទី ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០
March 5, 2026 - ព័ត៌មានជាតិ
(ទីក្រុងហ៊ូណាន)៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត កៅ ថាច ជំរុញការនាំចេញផ្លែធុរេន និងខ្នុរខ្មែរ ទៅកាន់មជ្ឈមណ្ឌលបោះដុំ កសិផលដ៏ធំនៅទីក្រុងហ៊ូណាន ប្រទេសចិន។ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីបន្តដំណើរទស្សនកិច្ចសិក្សានៅ មជ្ឈមណ្ឌលផ្សារបោះដុំកសិផលសកលហុងស៊ីង (Hong Xing Global Agri-Wholesale) ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទីផ្សារបោះដុំបន្លែ ផ្លែឈើស្រស់
March 5, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជានាំចេញអង្ករជាង ២៤ម៉ឺនតោន រយៈពេល២ខែដើមឆ្នាំ២០២៦ ទទួលបានជាង ១៤២លានដុល្លារ។ ក្នុងរយៈពេល២ខែ នៃឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៧ ៨២២ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ១៤២.៨៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ដោយឡែកការនាំចេញអង្ករ បានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨
March 5, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង
March 5, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦។ យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម ពីស្ថានភាពធាតុអាកាស ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦។ ដោយតំបន់វាលទំនាប
March 5, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រតិភូអនុព័ន្ធយោធាបរទេស ចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ នៅវេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ
March 4, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី ដែលមានផ្ទៃពោះ ហើយចង់ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. ពេលពិនិត្យផ្ទៃពោះ ត្រូវភ្ជាប់ឯកសារមួយចំនួននេះមកជាមួយផង។ ចំពោះសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះត្រូវអញ្ជើញមកកាន់ស្នាក់ការ/សាខា ប.ស.ស. ខេត្ត/ខណ្ឌដែលនៅជិតបំផុតដើម្បីចុះឈ្មោះ ដោយត្រូវភ្ជាប់ឯកសារ ដែលមានដូចខាងក្រោមនេះ៖ -សៀវភៅសុខភាពមាតា ដែលបញ្ជាក់ពីអាយុគភ៌ដំបូងចេញដោយមន្ទីរពេទ្យរដ្ឋ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព -ប័ណ្ណសមាជិក ប.ស.ស. -លេខគណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ាជាប្រាក់រៀល និងលេខទូរសព្ទ គួរបញ្ជាក់ដែរថា សម្រាប់សមាជិក
March 4, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា កំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ
March 4, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសវេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រប្រព័ន្ធទឹកមូត្រ ២រូប ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦។ ក្នុងសេចក្ដីជូនដំណឹងរបស់់ មន្ទីរពេទ្យ ហ្លួង ម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ២រូប ចូលបម្រើការងារ នៅមន្ទីរពេទ្យ ហ្លួង ម៉ែ។ ចំពោះការជ្រើសរើស វេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រប្រព័ន្ធទឹកមូត្រ ចំនួន ២រូប ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ -មានភាពរួសរាយរាក់ទាក់
March 4, 2026









