soknita
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង អំឡុងពេលនៃសប្តាហ៍សម្រាកពីសម័យប្រជុំរដ្ឋសភា (Non-sitting week) ដែលបានបង្ហាញឱ្យឃើញពីការផ្តល់សារៈសំខាន់ខ្ពស់របស់អូស្ត្រាលី ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃនៃការធ្វើការទូតសភា

    March 16, 2026
  • PR

    (ភ្នំពេញ)៖ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០%។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានមានប្រសាសន៍ដោយក្ដីមោទកភាពថា៖ «ការបើកទ្វាររោងចក្រជាតិរបស់យើងនៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការបង្កើតផលិតផលដែលមានគុណភាពកម្រិតសកល។ គោលដៅចម្បងរបស់យើង មិនត្រឹមតែជាការផលិតដើម្បីអាជីវកម្មប៉ុណ្ណោះទេ

    March 15, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពី ស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជា អាចទទួលរងឥទ្ធិពលតិចតួចពី ព្យុះទី៣ ឈ្មោះ «នូរី» (Nuri) T2603 អាចបណ្ដាលឱ្យតំពន់មាត់សមុទ្រ មានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ យោងតាមព្រឹត្តិបត្រព័ត៌មាន ពីស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជា បណ្ដាលមកពី សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៣ ឈ្មោះនូរី (Nuri) T2603។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលប់ក់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា

    March 13, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម រកឃើញមានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត ២០០០កន្លែង បិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក ខណៈដែរក្នុងចំណោមស្ថានីយ៍ទាំងនោះ ត្រូវបានសង្ស័យថារក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួងសម្រាប់កំណត់រូបមន្ត កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួងនឹងចុះត្រួត ពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានបិទអាជីវកម្ម ក្រោយហេតុផលស្តុក ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការអាជីវកម្ម។ ការដាក់មន្ត្រីជំនាញចុះពិនិត្យនេះ

    March 12, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តជាអ្នកទទួលបន្ទុកនូវការកើនឡើងថ្លៃអគ្គិសនី ទោះបីជាមានវិបត្តិនៃប្រេងឥន្ធនៈ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តជាអ្នកទទួលបន្ទុកនូវការកើនឡើងថ្លៃអគ្គិសនី ទោះបីជាមានវិបត្តិនៃប្រេងឥន្ធនៈ ដើម្បីរក្សាបានស្ថេរភាព។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិបត្តិប្រេងឥន្ធនៈវិស័យអគ្គិសនីកម្ពុជាក៏ទទួលសម្ពាធនៃរឿងការឡើងថ្លៃប្រេងឥន្ធនៈនេះដែរ ព្រោះប្រេងក៏មានការប្រើប្រាស់មួយចំណែកតូចក្នុងការផលិតអគ្គិសនី ខណៈដែលធ្យូងថ្ម សម្រាប់ផលិតអគ្គិសនីប្រមាណ៣០ភាគរយ ក៏យកពីប្រភពមួយដែលត្រូវការប្រើប្រាស់ប្រេងដើម្បីដឹកជញ្ជូនផងដែរ

    March 12, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀតរវាងកម្ពុជានិងសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ ។ អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី។

    March 12, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១២ ខែំីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា គម្រោងវិនិយោគចំនួនជាង ៤០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ ២០២៦។ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួនជាង ៤០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានបង្កើតឱកាសការងារជាច្រើនពាន់កន្លែងជូនប្រជាពលរដ្ឋ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត 

    March 12, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ហើយមានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក នៅពេលអនាគត។ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានអនុញ្ញាតជូន លោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍

    March 12, 2026
  • ព័ត៌មានជាតិ

    (ប្រទេសសិង្ហបុរី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជម្រាបជូន នាយករដ្ឋមន្ត្រីសិង្ហបុរី ពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅប្រទេសសិង្ហបុរី នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។ អំឡុងពេលនៃជំនួប

    March 12, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។ យោងតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា

    March 11, 2026