ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល នៅតែបន្តជាអ្នកទទួលបន្ទុកនូវការកើនឡើងថ្លៃអគ្គិសនី ទោះបីជាមានវិបត្តិនៃប្រេងឥន្ធនៈ

    BY soknita March 12, 2026
    រាជរដ្ឋាភិបាល នៅតែបន្តជាអ្នកទទួលបន្ទុកនូវការកើនឡើងថ្លៃអគ្គិសនី ទោះបីជាមានវិបត្តិនៃប្រេងឥន្ធនៈ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តជាអ្នកទទួលបន្ទុកនូវការកើនឡើងថ្លៃអគ្គិសនី ទោះបីជាមានវិបត្តិនៃប្រេងឥន្ធនៈ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តជាអ្នកទទួលបន្ទុកនូវការកើនឡើងថ្លៃអគ្គិសនី ទោះបីជាមានវិបត្តិនៃប្រេងឥន្ធនៈ ដើម្បីរក្សាបានស្ថេរភាព។

    ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិបត្តិប្រេងឥន្ធនៈវិស័យអគ្គិសនីកម្ពុជាក៏ទទួលសម្ពាធនៃរឿងការឡើងថ្លៃប្រេងឥន្ធនៈនេះដែរ ព្រោះប្រេងក៏មានការប្រើប្រាស់មួយចំណែកតូចក្នុងការផលិតអគ្គិសនី ខណៈដែលធ្យូងថ្ម សម្រាប់ផលិតអគ្គិសនីប្រមាណ៣០ភាគរយ ក៏យកពីប្រភពមួយដែលត្រូវការប្រើប្រាស់ប្រេងដើម្បីដឹកជញ្ជូនផងដែរ ដូច្នេះមានការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដល់ថ្លៃដើមនៃការផលិតអគ្គិសនី។

    ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ទោះបីយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលក្រោមការគាំទ្រនិងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងរ៉ែនិងថាមពលផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម ត្រូវរក្សាភាពនឹងន ព្រោះភ្លើងអគ្គិសនីមានគ្រប់គ្រាន់ ខណៈរាជរដ្ឋាភិបាលបានប្តេជ្ញាមិនឱ្យឡើងថ្លៃនោះទេ។

    សូមបញ្ជាក់ថា ផ្តើមពីសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឱ្យកើតវិបត្តិនៃការចម្រាញ់ ក៏ដូចជាការដឹកជញ្ជូនប្រេងឥន្ធនៈ។ ប្រទេសនៅលើពិភពលោក ជាពិសេសនៅអាស៊ីកំពុងរងផលប៉ះពាល់ខ្លាំង។ នៅកម្ពុជា សម្រាប់ប្រេងសាំង និងប្រេងម៉ាស៊ូត មានតម្លៃកើនឡើងផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: