- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងាតមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរដល់ប្រជាជន រដ្ឋាភិបាល និងស្ថានទូតសាធារណរដ្ឋកូរ៉េដែលតែងតែជួយឧបត្តម្ភជ្រោមជ្រែង និងផ្តល់កិច្ចសហការដ៏ល្អដល់ប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា
March 21, 2026 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សប្រាសាទព្រះវិហារ (ICC-Preah Vihear) កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការសម្របសម្រួលពីសហប្រធានចិន-ឥណ្ឌា ដើម្បីពិនិត្យ និងពិភាក្សាអំពីវិធានការបន្ទាន់ សង្រ្គោះប្រាសាទព្រះវិហារដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ និងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ។ មុននឹងឈានដល់កិច្ចប្រជុំនេះ អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ កាលពីថ្ងៃទី ១៦
March 20, 2026 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមរយៈសេចក្ដីជូនដំណឹងពី រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនរថយន្តចំនួន ១១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងដឹកជញ្ជូន ពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ រយៈពេល ០៦ថ្ងៃ ដោយឥតគិតថ្លៃ សម្រាប់ពីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប ក៏បានបន្ថែមទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ
March 20, 2026 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត នាពេលខាងមុខ។ អាជ្ញាធរជាតិអប្សរា ជូនដំណឹង និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox) ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ ខាងមុខ។ ប៉ុន្តែភ្ញៀវជាតិនិងអន្តរជាតិអាចអញ្ជើញមកគយគន់ថ្ងៃរះនៅអង្គរវត្តដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣
March 20, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ បានសម្តែងការអបអរសាទរ ការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់។ ប្រតិមាព្រះឥសូរដ៏ធំមួយនេះ ត្រូវប្រើពេលជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។
March 20, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមសរុបប្រមាណ ២៣លានដុល្លារអាម៉េរិក របស់ជប៉ុន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ» កាលពីថ្ងៃទី ១៩
March 20, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ខ្លឹមចន្ទន៍ក្រស្នា ជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម និងអារ៉ាប់។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD និងសហការីចូលជួបពិភាក្សាការងារលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្រស់ សម្រាប់លក់ជូនភ្ញៀវទេសចរអារ៉ាប់។ ឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING
March 20, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ) ៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្នើឱ្យបណ្តាសាកលវិទ្យាល័យត្រូវបន្តពង្រឹងលើការបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រ និងភាសាខ្មែរ។ ការស្នើរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបែបនេះ ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅកម្រិតឧត្តមសិក្សា និងការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា ។ គោលបំណងនៃការសិក្សាមុខវិជ្ជា ប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានរួបរួមឡើង ដើម្បីអប់រំនិងពង្រឹងស្មារតីជាតិនិយម ស្នេហាជាតិ មោទនភាពជាតិ សមត្ថភាពគិតពិចារណា
March 18, 2026 - ព័ត៌មានជាតិ
(រាជធានិភ្នំពេញ)៖ យោងតាមទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Andreas Sumper អនុប្រធានបេសកកម្មស្ថានទូតអូទ្រីសប្រចាំកម្ពុជា លោក Max Gridling អគ្គកុងស៊ុលកិត្តិយសអូទ្រីស និងលោក Christian-Petru Ciochirca នាយកប្រតិបត្តិនៃក្រុមហ៊ុន M8 M8imize GmbH ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងឱកាសនៃបេសកកម្មពាណិជ្ជកម្មមកប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ លោកប្រធានប្រតិភូ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីបេសកកម្មពាណិជ្ជកម្មរបស់ស្ថានទូតដែលបានដឹកនាំក្រុមហ៊ុនធំៗ ពីប្រទេសអូទ្រីសជាច្រើនក្រុមហ៊ុនពីអាជីវកម្មផ្សេងៗ មកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ
March 18, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម ប៉ែន សុវិជាតិ បានថ្លែងថា បើទោះបីជាតម្លៃប្រេងលក់រាយឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែនឹងមិនឡើងដល់តម្លៃ៨ពាន់រៀលដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ។ ខណៈកាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានប្រកាសតម្លៃប្រេងលក់រាយសម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ គឺប្រេងសាំងធម្មតាមាន ៥ ៥០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៦ ៥៥០ រៀលក្នុងមួយលីត្រ។ ផ្តល់បទសម្ភាសន័ជូនវិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមីនា
March 17, 2026









