ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Smart Axiata និង Grab សហការស្វែងរកដំណោះស្រាយ ដើម្បីសម្រួលដល់ការតភ្ជាប់ និងការធ្វើដំណើររបស់អតិថិជន

    BY soknita March 17, 2026
    ក្រុមហ៊ុន Smart Axiata និង Grab សហការស្វែងរកដំណោះស្រាយ ដើម្បីសម្រួលដល់ការតភ្ជាប់ និងការធ្វើដំណើររបស់អតិថិជន

    ភ្នំពេញ៖ នាថ្ងៃទី11 ខែមីនា ឆ្នាំ2026 ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល និង ដំណោះស្រាយ ICT នៅកម្ពុជា និងក្រុមហ៊ុន Grab ដែលជា superapp ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា (MoU) ដើម្បីសហការផ្ដល់សេវាកម្មជូនអតិថិជនបានកាន់តែប្រសើរតាមរយៈប្រព័ន្ធឌីជីថល និងការដឹកជញ្ជូនឆ្លាតវៃ។

    កិច្ចសហការនេះគ្របដណ្តប់លើផ្នែក៖

    • រួមបញ្ចូលដំណោះស្រាយនៃការធ្វើដំណើរ (Integrated Travel Solutions)៖ ស៊ីម Smart Travel នឹង ផ្តល់ជូនរួមសេវាកម្មធ្វើដំណើររបស់ Grab ដើម្បីផ្តល់ជូនភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរនូវភាពងាយស្រួល និងការតភ្ជាប់ នៅពេលមកដល់ប្រទេសកម្ពុជា។

    • ការប្តូររង្វាន់ឌីជីថល (Redeemable Digital Rewards): សមាជិក SmartVIP នឹងអាចប្តូរពិន្ទុរបស់ពួកគេយកប័ណ្ណបញ្ចុះតម្លៃ Grab (Grab e-vouchers) ក្នុងពេលឆាប់ៗនេះ ដែលផ្តល់នូវជម្រើសកាន់តែច្រើនក្នុងការសន្សំសំចៃលើការធ្វើដំណើរ និងការបញ្ជាទិញអាហារ។

    • កញ្ចប់សេវាកម្មសម្រាប់អតិថិជន៖ Grab និង Smart កំពុងសិក្សាលើការផ្តល់ជូនរួមគ្នា ដែលរួមបញ្ចូលគ្នានូវសេវាអ៊ីនធឺណិត និងសេវាកម្មឌីជីថលប្រចាំថ្ងៃ ដើម្បីបង្កើតនូវតម្លៃបន្ថែម និងបទពិសោធន៍កាន់តែរលូន។

    លើសពីគំនិតផ្តួចផ្តើមដែលផ្តោតលើអតិថិជន ភាពជាដៃគូនេះក៏នឹងពង្រីកទៅដល់ការិយាល័យរបស់ក្រុមហ៊ុន Smart និងកិច្ចសហការក្នុងទម្រង់ B2B ផងដែរ។ ក្រុមហ៊ុន Grab នឹងដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនសម្រាប់ប្រព័ន្ធអេកូឡូស៊ីសាជីវកម្ម និងការលក់រាយរបស់ក្រុមហ៊ុន Smart ព្រមទាំងស្វែងរកឱកាសនានាដើម្បីគាំទ្រដល់សហគមន៍អាជីវកម្មឱ្យកាន់តែទូលំទូលាយ តាមរយៈកិច្ចសហការរវាង Smart Enterprise និង Grab for Business។
    កិច្ចសហការនេះ ជាការរួមបញ្ចូល គ្នានូវបណ្ដាញជំនាន់ថ្មី 5G ព្រមទាំងការតភ្ជាប់ឌីជីថលរបស់ Smart Axiata ជាមួយនឹងសេវាកម្មដឹកជញ្ជូន និងសេវាកម្មកម្ម៉ង់តាមតម្រូវការរបស់ Grab ក្នុងគោលដៅរួមមួយគឺ ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងបទពិសោធន៍របស់អតិថិជនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែងាយស្រួលនិងកាន់តែរលូន។

    លោក Ritesh Kumar Singh នាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «នៅក្នុងសម័យឌីជីថលបច្ចុប្បន្ននេះ ការតភ្ជាប់ និងការផ្ដល់ជូននូវដំណោះស្រាយគមនាគមន៍ ចាំបាច់ត្រូវតែដើរទន្ទឹមគ្នាយ៉ាងរលូន។ មិនថាភ្ញៀវទេសចរណ៍អន្តរជាតិដែលទើបមកដល់កម្ពុជាលើកដំបូងក្ដី ឬប្រជាជនកម្ពុជាផ្ទាល់ក្ដី ពួកគាត់ចាំបាច់ត្រូវរក្សាទំនាក់ទំនង និងការធ្វើដំណើរដោយរលូនជានិច្ច។ កិច្ចសហការជាមួយ Grab នេះ នឹង ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជនឱ្យកាន់តែប្រសើរ។»

    លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា បានលើកឡើងថា៖ «សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Smart Axiata អនុញ្ញាតឱ្យយើងជំរុញសន្ទុះនេះបន្ថែមទៀត។ តាមរយៈការរួមបញ្ចូលគ្នានូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំរបស់ Smart ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីសេវាកម្មតាមតម្រូវការរបស់ Grab ចាប់ពីការប្រើប្រាស់ស៊ីមកាត Smart Travel SIM រួមជាមួយសេវាដឹកជញ្ជូនរបស់ Grab សម្រាប់ភ្ញៀវទេសចរ រហូតដល់បច្ចេកវិទ្យា Smart 5G ដែលផ្តល់នូវបទពិសោធន៍កាន់តែប្រសើរនៅលើ Grab Unlimited យើងកំពុងបង្កើតប្រព័ន្ធឌីជីថលដ៏រលូនមួយ ដែលជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការធ្វើដំណើរប្រចាំថ្ងៃ សម្រាប់ទាំងប្រជាជនកម្ពុជា និងភ្ញៀវបរទេស។»

    Share This Post: