- soknita
- ព័ត៌មានជាតិ
(រាជធានិភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូចៗ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ Rabab Fatima បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក
April 1, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាននាំយកក្តីនឹករលឹក និងសារជូនពរពីមហាជន ជូនដល់វីរកងកម្លាំងការពារព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះវីរភាពដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយសហការី បាននាំយកនូវសេចក្តីនឹករលឹក និងពរជ័យសិរីសួស្តីផ្ញើជូនដល់បងប្អូនវីរកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។
April 1, 2026 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន ចេញសេចក្តីប្រកាសព័ត៌មាន អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ថា ជន សង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍លើ លេខ៥ ស្រុកមោងឫស្សី នោះមិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនគរបាលនៅឡើយ។ តាមការបញ្ជាក់ពី អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី
April 1, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ) ៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន
April 1, 2026 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នេះ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ។ សម្តេចបានលើកឡើងដូចនេះ ក្នុងឱកាសដែលឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ នៅក្នុងឱកាសនោះ សម្តេចបានរំលឹកពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ
March 31, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុស ដែលបានបង្កគ្រោះដ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នវ អ្នកនាំពាក្យខាងលើ បានបន្តថា
March 31, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ជនជាតិឥណ្ឌូនេស៊ី ៣០ នាក់និងជនជាតិម៉ាឡេស៊ី ១៩ នាក់សរុបចំនួន៤៩នាក់ ( ស្រ្តី០៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅអាគារ ជួល ផ្លូវ បេតុង ភូមិ ចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ
March 31, 2026 - ព័ត៌មានជាតិ
តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា UNICEF បន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល បានទទួលជួប លោកស្រី June Kunugi នាយិកា ការិយាល័យប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី
March 31, 2026 - PR
(ខេត្តក្រចេះ)៖ ជាការគាំទ្រវប្បធម៌ខ្មែរ តាមរយៈការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិឱ្យកាន់តែគគ្រឹកគគ្រេង ខ្មែរ ប៊ែវើរីជីស ចូលរួមឧបត្ថម្ភគាំទ្រក្នុង «ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០» ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ មិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ការចូលរួមឧបត្ថម្ភគាំទ្រពីទឹកពិសាកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់បទពិសោធន៍ដល់អ្នកចូលរួម ឱ្យបានស្គាល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី និងរបៀបរបបរស់នៅប្រជាជនដែលនៅតំបន់ជាប់ទន្លេ ជាមួយសហគមន៍ផ្ទាល់ ជាពិសេសផ្សព្វផ្សាយតំបន់ទេសចរណ៍នានាទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិទៀតផង។ ជាមួយគ្នានេះ Cambodia Sport+ ដែលជាភេសជ្ជៈកីឡារបស់ ខ្មែរ ប៊ែវើរីជីស
March 31, 2026 - ព័ត៌មានជាតិ
(រាធានីភ្នំពេញ) ៖ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ការកែសម្រួលអាត្រាពន្ធនាំចូលនិងនាំចេញ លើមុខទំនិញមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ ខាងមុខ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ក្នុងគ្រាដ៏លំបាកបណ្តាលមកពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់លើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
March 30, 2026









