soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  បានចេញសេចក្ដីអំពាវនាវដល់ម្ចាស់រថយន្តដឹកអ្នកដំណើរមិនត្រូវផ្ទុកអ្នកដំណើរ ឬ កម្មករលើដំបូល និងមិនត្រូវដឹកទំនិញលើសច្បាប់កំណត់។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) សូមកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើន លើសលប់ ដែលបានយកអស់ស្មារតីចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកក្នុងឆ្នាំ២០២៥ កន្លងទៅ។ ឆ្លៀតឱកាសនេះ គ.ស.ច.គ. បានកត់សំគាល់នៅពេលមានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមាន កំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា

    April 7, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) សហការជាមួយក្រសួងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ លោកជំទាវ Vladanka Andreeva បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេល១០ឆ្នាំមុន។

    April 7, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មនៅតាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ

    April 7, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំបេញ)៖ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១១ ដល់ ១៩ ខែមេសា ឆ្នាំ ២០២៦។ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត,

    April 6, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នោថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅនៅទីតាំង ចំនួន១៣ ក្នុងខេត្តចំនួន៩ដូចជា ខេត្តសៀមរាប កណ្តាល កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី និងព្រះវិហារ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងនាថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ។ ក្រសួង

    April 6, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ) ៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ បានបញ្ចាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញប្រជាពលរដ្ឋខ្មែរ

    April 6, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្អៃួទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងវិនិយោគទេសចរណ៍ខ្នាតធំ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅជុំវិញតំបន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ក្នុងឱកាសនោះ

    April 6, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី ទីភ្នាក់ងាសារព័័ត៌មានកម្ពុជា បានឱ្យដឹងថា នាវាចម្បាំងរបស់រុស្ស៊ីចំនួន ២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ ចំពោះ នាវាចម្បាំងរុស្ស៊ីចំនួន ២គ្រឿងនេះដែរ មានឈ្មោះ Sovershenny លេខ៣៣៣ និងឈ្មោះ Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ

    April 6, 2026
  • PR

    ភ្នំពេញ, កម្ពុជា —ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ និងចក្ខុវិស័យវែងឆ្ងាយ ធនាគារ ជីប ម៉ុង បន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដ្ឋានសាងសង់សាខាថ្មី ដែលបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណាក៏ដោយ ធនាគារ ជីប ម៉ុង នៅតែបន្ដឈានទៅមុខមិនរាថយ ដែលនេះគឺជាជំហានយុទ្ធសាស្ត្រដ៏ច្បាស់លាស់ ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត និងបង្កើនភាពជឿជាក់ជូនដល់អតិថិជន និងវិនិយោគិនទាំងអស់។ គួរបញ្ជាក់ផងដែរថា នេះគឺជាសាខាទី១៦ របស់ធនាគារ ជីប ម៉ុង ដែលមានទីតាំងនៅតំបន់បឹងស្នោ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតប ដល់តម្រូវការអតិថិជន ផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពសេវាហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់ ។ ការបើកសាខាថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការពង្រីកបណ្តាញសេវាកម្ម និងផ្តល់បទពិសោធន៍ហិរញ្ញវត្ថុដោយផ្ទាល់ដែលរហ័ស និងមានគុណភាពខ្ពស់។

    April 4, 2026
  • PR

    ភ្នំពេញ, ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦ – បន្ទាប់ពីការបុកគ្រឹះសាខាថ្មីនៅតំបន់6A ថ្មីៗនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តបង្ហាញពីការរីកចម្រើនយ៉ាងសកម្ម ដោយបានប្រារព្ធពិធីសែនបើកការដ្ឋានសម្រាប់សាខាថ្មីចំនួន ២ ទីតាំងបន្ថែមទៀត នៅតំបន់ បឹងស្នោ និង កប់ស្រូវ ដែលជាជំហានសំខាន់ក្នុងការពង្រីកបណ្តាញផ្សារខ្មែរ ដើម្បីបម្រើប្រជាជនកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងងាយស្រួល។ ក្នុងនាមជាផ្សារខ្មែរ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តោតលើការនាំមកនូវផលិតផលគុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល សម្រាប់គ្រួសារខ្មែរ។ ការបុកគ្រឹះសាខាថ្មីនៅបឹងស្នោ

    April 4, 2026