ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ក្នុងខេត្តចំនួន៩ សិស្សក្រីក្រ មានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

    BY soknita April 6, 2026
    ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ក្នុងខេត្តចំនួន៩ សិស្សក្រីក្រ មានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នោថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅនៅទីតាំង ចំនួន១៣ ក្នុងខេត្តចំនួន៩ដូចជា ខេត្តសៀមរាប កណ្តាល កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី និងព្រះវិហារ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងនាថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ។

    ក្រសួង បានបញ្ជាក់ថា ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ, តម្បាញក្រមាពណ៌ត្រុំ ប៉ាក់ឌិន ចម្លាក់ប្រាក់/ស្ពាន់ ចម្លាក់ស្បែក តម្បាញក្រណាត់ជនជាតិដើមភាគតិច ខ្មុកស្មាច់ ខ្មុកម្រក្សណ៍ តម្បាញកន្ទេលផ្អាវ ស្មូនឆ្នាំង ចម្លាក់ពុម្ព កុលាលភាជន៍ និងគំនូរបុរាណ។

    ដោយឡែកចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន ២៨០,០០០(ម្ភៃប្រាំបីម៉ឺន)រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: