ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកការដ្ឋានសាងសង់ នៅតំបន់បឹងស្នោ និងកប់ស្រូវ តាមការសន្យា
ភ្នំពេញ, ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦ – បន្ទាប់ពីការបុកគ្រឹះសាខាថ្មីនៅតំបន់6A ថ្មីៗនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តបង្ហាញពីការរីកចម្រើនយ៉ាងសកម្ម ដោយបានប្រារព្ធពិធីសែនបើកការដ្ឋានសម្រាប់សាខាថ្មីចំនួន ២ ទីតាំងបន្ថែមទៀត នៅតំបន់ បឹងស្នោ និង កប់ស្រូវ ដែលជាជំហានសំខាន់ក្នុងការពង្រីកបណ្តាញផ្សារខ្មែរ ដើម្បីបម្រើប្រជាជនកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងងាយស្រួល។

ក្នុងនាមជាផ្សារខ្មែរ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តោតលើការនាំមកនូវផលិតផលគុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល សម្រាប់គ្រួសារខ្មែរ។ ការបុកគ្រឹះសាខាថ្មីនៅបឹងស្នោ និងកប់ស្រូវនេះ គឺជាការបន្តនៃសន្យារបស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក្នុងការនាំយកផ្សារខ្មែរ ដែលមានគុណភាព និងសេវាកម្មល្អឥតខ្ចោះ ទៅកាន់សហគមន៍កាន់តែច្រើន។
ការពង្រីកសាខាបន្តនេះ ក៏បង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់របស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយផ្តល់ជូននូវផលិតផលស្រស់ សុវត្ថិភាព និងជម្រើសទំនិញចម្រុះ ដែលបំពេញតម្រូវការរបស់អតិថិជនគ្រប់គ្រួសារ។
លើសពីនេះ ការបើកផ្សារថ្មីបន្ថែម នៅតំបន់បឹងស្នោ និងកប់ស្រូវ ក៏នឹងជួយបង្កើតឱកាសការងារថ្មីៗ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ បន្តគាំទ្រដល់សហគមន៍ និងដៃគូអាជីវកម្មក្នុងស្រុកផងដែរ។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត មានមោទនភាពជាផ្សារខ្មែរ ដែលបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជនកម្ពុជា។ ការបើកការដ្ឋានសាងសង់ថ្មីនៅបឹងស្នោ និងកប់ស្រូវ គឺជាសក្ខីភាពនៃការបន្តដំណើររីកចម្រើន និងការប្តេជ្ញាចិត្តរបស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក្នុងការនាំមកនូវភាពងាយស្រួល និងបទពិសោធន៍ទិញទំនិញកាន់តែល្អប្រសើរសម្រាប់គ្រួសារខ្មែរ។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ផ្សារខ្មែរ តម្លៃល្អគ្រប់មុខ គុណភាពល្អគ្រប់ពេល ដើម្បីបម្រើប្រជាជនកម្ពុជា
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket
Telegram: https://t.me/chipmongsupermarket









