ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ

    BY soknita April 9, 2026
    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ

    (រាជធានីភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្ត ក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ សម្រាប់បម្រើសេវាដឹកជញ្ជូនជូនសាធារណជន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី នាពេលខាងមុខនេះ។

    តាមការបញ្ជាក់បន្ថែមពី រដ្ឋបាលរាជធានីភ្នំពេញ ថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រឿងញៀន និងផ្សព្វផ្សា គ្រឿងញៀនខុសច្បាប់ លើកទី១១ នាថ្ងៃទី០៦ ខែមីនា មីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយក្នុងនោះរួមមាន៖

    ១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋាន អន្តរជាតិតេជោ (Airport Express Bus) ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង ។

    ២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រឡប់ចូលមករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយមានបែងចែកជាខ្សែរត់ធំៗ ចំនួន ៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅ ចេញដំណើរ ដែលមានព័ត៌មានលម្អិត ដូចខាងក្រោម៖

    Share This Post: