soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

    May 29, 2026
  • PR

    សម្រាប់ហ្វេនៗដែលចូលចិត្តវិស័យកីឡាបាល់ទាត់ បានត្រៀមខ្លួនទស្សនាជំនួបវគ្គផ្តាច់ព្រ័ត្ររវាង Asenal & Paris ឬនៅ? នៅថ្ងៃទី ៣០ ឧសភា ខាងមុខនេះ ស្រាបៀរលំដាប់ពិភពលោក GANZBERG បានត្រៀមរៀបចំកន្លែងជួបជុំដ៏ពិសេសមួយនៅកោះពេជ្រសម្រាប់ជូនបងប្អូនដែលជាអ្នកស្រលាញ់វិស័យបាល់ទាត់ ដែលនេះជាឱកាសជួបជុំដ៏អស្ចារ្យ ទស្សនាបាល់ទាត់លំដាប់ពិភពលោក ក្រេបរសជាតិស្រាបៀរលំដាប់ពិភពលោក។ លើសពីការជួបជុំ GANZBERG ក៏នឹងមានកម្មវិធីពិសេសៗជាច្រើនដូចជា៖ រាំលេងកក្រើកអារម្មណ៍ ជាមួយការប្រគំតន្ត្រីដែលមានការចូលរួមពីកំពូលតារាចម្រៀង និង Rappers ល្បីៗរួមមាន៖ G-Devith, OG Golden , GenZ, កម្មវិធី Football Talk Show ដែលជាការជជែកពិភាក្សាវែកញែកពីទម្រង់លេងរបស់ក្រុមទាំងពីរ

    May 29, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្អៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួមសហការគាំទ្រ និង អនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET ១,៥លាននាក់) ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ ដោយធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីជំរុញយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ កាន់តែច្រើនឡើង។ ក្នុងសារាចរណែនាំ

    May 29, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ចូលរួមជំរុញកូន ឬយុវជន ឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់ និងលើកទឹកចិត្តពួកគាត់សិក្សាកម្មវិធីនេះ ឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។ ក្នុងសារាចរណែនាំ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦

    May 29, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយ លើគេហទំព័រមួយចំនួនថា កម្ពុជា សម្រេចឱ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ពុំមែនជាព័ត៌មានពិតឡើយ។ ក្នុងសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមទៀតថា កាលពីពេលថ្មីៗនេះ គេហទំព័រ មួយចំនួនដែលមានអាសយដ្ឋាន https://campaigneronline.com និង https://www.newsghana.com បាន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានជាភាសាអង់គ្លេសថា “Cambodia Orders

    May 29, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងសណ្ឋាគារ «៦៦៦៨» ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

    May 29, 2026
  • PR

    ភ្នំពេញ៖ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីស្នាមញញឹមកុមារកម្ពុជា! ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងកម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែបេសកកម្មសង្គ្រោះជីវិតទារក និងកុមារកម្ពុជានៅមន្ទីរពេទ្យគន្ធបុប្ផា មិនអាចរង់ចាំបានឡើយ។ ជារៀងរាល់ថ្ងៃ នៅតែមានកុមារជាច្រើនមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ខណៈតម្រូវការថ្នាំសង្គ្រោះ និងគ្រឿងបរិក្ខារពេទ្យសំខាន់ៗនៅតែមានកម្រិតខ្ពស់ ដែលត្រូវការថវិកាប្រមាណជាង ៤៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីធានាការបន្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការសង្គ្រោះជីវិតកុមារកម្ពុជារាប់ពាន់នាក់។ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានរៀបចំឡើងជាថ្មីម្តងទៀតនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្នុងគោលបំណងកៀរគរថវិកា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងឱកាសរស់រានមានជីវិតដល់ទារក

    May 29, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការ «មួយម៉ឺនរៀល មួយម៉ឺននាក់» នឹងនាំក្តីសង្ឃឹម និងស្នាមញញឹមសម្រាប់ទារកនិងកុមាររាប់ម៉ឺននាក់ ព្រោះជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជារម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ លោក ធាន គួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា នៅក្នុងដំណើរការនៃការរៀបចំយុទ្ធនាការមួយម៉ឺនរៀល មួយម៉ឺននាក់ ឆ្នាំ២០២៦នេះ គឺក្រុមការងារមានបែងចែកសកម្មភាពគាំទ្រចំនួន២ សកម្មភាពគាំទ្រទី១

    May 28, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ជា វុទ្ធី ជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ បណ្តាក់ទុនវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ បណ្តាក់ទុនវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលជាវិស័យកំពុងមានសក្តានុពលខ្ពស់។ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយលោក Park Joo Bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៧ ខែឧសភា

    May 28, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពី ព្យុះទី៦ ឈ្មោះ «ចាងមី» ដែលអាចបណ្ដាឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ រយៈពេល ៣ថ្ងៃ។ យោងទៅតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៦ ឈ្មោះ ចាងមី (Jangmi) (T2606) ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូង

    May 28, 2026