ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចបង្ក្រាបទីតាំងសណ្ឋាគារមួយ នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនជនជាតិចិន ៦នាក់ សង្ស័យករណីឆបោ-តាមប្រព័ន្ធអនឡាញ

    BY soknita May 29, 2026
    សមត្ថកិច្ចបង្ក្រាបទីតាំងសណ្ឋាគារមួយ នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនជនជាតិចិន ៦នាក់ សង្ស័យករណីឆបោ-តាមប្រព័ន្ធអនឡាញ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងសណ្ឋាគារ «៦៦៦៨» ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។

    ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់លោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីកម្លាំងចម្រុះ អាជ្ញាធរខណ្ឌសែនសុខ។

    ក្នុងចំណោមជនជាតិចិនទាំង៦នាក់នោះ ២នាក់មានលិខិតឆ្លងដែនចំនួន (១នាក់ផុតទិដ្ឋាការស្នាក់នៅ) ២នាក់គ្មានលិខិតឆ្លងដែនចំនួន , និង២នាក់ទៀត ប្រើលិខិតឆ្លងដែនក្លែងក្លាយ ។

    ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាង នៅជាន់ទី០៥ បន្ទប់ដាក់សម្ភារ: មានកុំព្យូទ័រយួរដៃ ចំនួន០៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៧៤រឿង អេក្រង់ (MONITOR) ចំនួន ០១គ្រឿង។ នៅជាន់ទី០៥ បន្ទប់លេខ៥០១ រកឃើញក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ០១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្សរWY សង្ស័យជាគ្រឿងញៀនចំនួន ១៤គ្រាប់, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, គ្រាប់អាវុធខ្លីចំនួន ០៥គ្រាប់ , អត្តសញ្ញាណប័ណ្ណប៉ូលីសចិនលេខ២១១៣០២ ចំនួន ០១សន្លឹក ,លិខិតឆ្លងដែនជនជាតិចិនលេខEH3527172 ជារបស់ឈ្មោះXU HAO ចំនួន ០១ក្បាល និងឯកសណ្ឋានកងរាជអាវុធហត្ថចំនួន ០៤កំប្លេ។

    យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ច ជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណី រក្សាទុកឧបករណ៍សង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

    បច្ចុប្បន្ននេះ ជនជាតិចិន ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ (ផុតទិដ្ឋាការស្នាក់នៅ ០១នាក់ និងគ្មានលិខិតឆ្លងដែន០២នាក់) ប្រគល់ជូនទៅ ការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។

    ចំពោះជនជាតិចិន ចំនួន ០៣នាក់ ជនជាតិចិន ០១នាក់ (អ្នកគ្រប់គ្រងសណ្ឋាគារ៦៦៦៨) និងជនជាតិចិន ចំនួន ០២នាក់ (កាន់លិខិតឆ្លងដែនក្លែងក្លាយ) ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។

    ចំណែកឯ សម្ភារៈវត្ថុតាងស្ថិតក្នុង បន្ទប់លេខ៥០១ ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត ខណៈដែល សម្ភារៈនិងវត្ថុតាងស្ថិតក្នុង បន្ទប់ដាក់សម្ភារៈ ប្រគល់ជូន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបទល្មើសបន្ថែម។

    ក្នុងករណីនេះ ឈ្មោះ CHEN GUILIN ភេទប្រុស ជនជាតិចិន ត្រូវជាអ្នកគ្រប់គ្រងសណ្ឋាគារ ៦៦៦៨ បានយល់ព្រមឲ្យសមត្ថកិច្ចធ្វើការផាកពិន័យចំពោះករណីដែលបានអនុញ្ញាតឲ្យជនជាតិចិន ចំនួន ០៣នាក់ (ប្រុស) ស្នាក់នៅទីតាំងខាងលើ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay