ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយ លើគេហទំព័រមួយចំនួនថា កម្ពុជា សម្រេចឱ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ពុំមែនជាព័ត៌មានពិតឡើយ

    BY soknita May 29, 2026
    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយ លើគេហទំព័រមួយចំនួនថា កម្ពុជា សម្រេចឱ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ពុំមែនជាព័ត៌មានពិតឡើយ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយ លើគេហទំព័រមួយចំនួនថា កម្ពុជា សម្រេចឱ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ពុំមែនជាព័ត៌មានពិតឡើយ។

    ក្នុងសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមទៀតថា កាលពីពេលថ្មីៗនេះ គេហទំព័រ មួយចំនួនដែលមានអាសយដ្ឋាន https://campaigneronline.com និង https://www.newsghana.com បាន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានជាភាសាអង់គ្លេសថា “Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026” (កម្ពុជា សម្រេចឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦)។

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ។

    ដើម្បីទទួលបាននូវព័ត៌មានផ្លូវការ សូមសាធារណជនជាតិនិងអន្តរជាតិ ចូលមើលព័ត៌មាននៅក្នុង គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានអាសយដ្ឋាន: www.immigration.gov.kh ឬ សាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ Hot-Line : (+855) 78 38 66 99៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay