រយៈពេល ៥ខែ ឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៣៥ម៉ឺននាក់ ថយចុះជាង ៣១% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥
តាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៣៥ម៉ឺននាក់ ថយចុះជាង ៣១% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។

ក្នុងសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ បានបញ្ជាក់បន្ថែមថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ កោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្លៀស ប្រចាំខែឧសភា ឆ្នាំ២០២៦
គ្រឹះស្ថានអង្គរ ជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ បេងមាលា និងកំពង់ផែចុងឃ្លៀស ទទួលបានលទ្ធ ផលដូចខាងក្រោម៖
១.ក្នុងខែឧសភា ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ដូចមានក្នុងតារាងខាងក្រោម៖

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ