soknita
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ បានឱ្យដឹងថា តំណាងអចិន្ត្រៃយ័កម្ពុជាប្រចាំ អ.ស.ប លើកឡើងពីសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើម និងវោហាសាស្ត្ររើសអើង ពីសំណាក់ថៃ។ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍។ ក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា

    June 23, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំបេញ)៖ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា ប្រទេសជប៉ុន ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ តាមការបញ្ជាក់បន្ថែមពី ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ

    June 22, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពី ព្យុះទី៧ ឈ្មោះ «មេខឡា» ដែលអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦។ យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ សម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី៧ ឈ្មោះ

    June 22, 2026
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​​ (EEC) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ ខែមិថុនា ឆ្នាំ ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី​ និងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) និងកម្ពុជា

    June 19, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា បញ្ជាក់ជូនអង្គប្រជុំលើកទី ៣៦ នៃរដ្ឋភាគី UNCLOS អំពីមូលហេតុ កម្ពុជាជ្រើសរើស ការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ។ ថ្លែងក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប.បានសង្កត់ធ្ងន់ថា ដោយសារថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជា និងប្រទេសថៃ នោះកម្ពុជាមិនមានជម្រើសណា

    June 19, 2026
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីជា អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ៧ នៅក្នុងពិភពលោក ក្នុងឆ្នាំ ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Prix Versailles 2026 ដែលចេញផ្សាយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញនេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងទាំងប្រាំពីរនេះបានបង្ហាញអំពីស្ថាបត្យកម្មដ៏វិសេសវិសាល និងប្លែកពីគេ បង្ហាញពីរបៀបដែលអាកាសយានដ្ឋានកំពុងងាកចេញពីស្តង់ដារចាស់ ដើម្បីផ្តល់ជូនពិភពលោកនូវស្តង់ដារថ្មីកាន់តែសម្បូរបែប និងស្រស់បំព្រង។

    June 16, 2026
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលចាប់ផ្តើមពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។ ទិដ្ឋភាពនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ ខណៈដែលកម្ពុជាចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ

    June 15, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ផ្តាំផ្ញើទៅអ្នកចូលរៀនជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) កុំគិតថា មិនសូវមានតម្លៃដូចសញ្ញាបត្របាក់ឌុប ឬសញ្ញាបត្របរិញ្ញាបត្រ គឺមានតម្លៃដូចគ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី

    June 15, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ នេះ តាមរយៈសេចក្តីជូនដំណឹងពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យជាច្រើនផ្នែក ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្ថែមថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យ ដូចខាងក្រោម ៖ – វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី ២រូប – វេជ្ជបណ្ឌិតឯកទេសជំងឺសួត ១រូប

    June 12, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹថា យុវ​ជនកម្ពុជា​ដែល​កំពុង​សិក្សា​​ជំនាញ​​វិស្វ​កម្ម​​ទូរគ​មនា​​គមន៍ នៅ​វិទ្យា​ស្ថា​នជាតិ​ពហុ​បច្ចេក​ទេស​កម្ពុ​ជា​(NPIC) នៃក្រ​សួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​​ស្នាដៃ​ថ្មីមួយ​គួរឱ្យចា​​ប់​អារម្មណ៍ គឺ​ឧបក​​រ​ណ៍​ផ​លិតរ៉ូបូត​ដឹកជញ្ជូន​ដើរដោ​យស្វ័​យប្រវត្តិ ដើម្បី​ប្រើ​ប្រា​ស់​ក្នុងវិស័យរោងចក្រ និងឧស្សាហកម្មនៅកម្ពុជា។ យុវជន ម៉េង ដេវីត ជាសិស្សកំពុង​សិក្សា​ជំនាញ​វិស្វ​កម្ម​មេ​កា​និក នៅវិទ្យាស្ថាន NPIC បានថ្លែងថា រ៉ូបូត​ដឹក​ជញ្ជូន​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ អាចប្រើ​ប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ ដឹក​ឯក​សារ សម្ភារៈ​ការិយា​ល័យ​ក្នុង​អគារ ឬក្រុ​ម​ហ៊ុនធំៗ ដឹកម្ហូបអាហារ និងភេសជ្ជៈ​នៅក្នុង​ភោជ​នីយ​ដ្ឋាន​ផង​ដែរ។ យុវជនរូបនេះ​បន្តថា រ៉ូបូតដឹក​ជញ្ជូន​ដើរដោយ​ស្វ័យ​ប្រវត្តិ​នេះ

    June 10, 2026